Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជនខ្មែររាប់ពាន់នាក់ រំពឹងថានឹងត្រូវបានបណ្តុះលើ«ជំនាញវិស្វករ និង ស្ថាបត្យករ»ចេញពី អាកាសយានដ្ឋានអន្តរជាតិតេជោ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោបច្ចុប្បន្ន មានក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ប្រមាណជាង ១ម៉ឺន៥ពាន់នាក់ ក្នុងនោះជនជាតិខ្មែរប្រហែល៩០%ដែលកំពុងបំពេញការងារក្នុងគម្រោងយក្សរបស់កម្ពុជាមួយនេះ។ ក្រុមហ៊ុនរំពឹងថា គម្រោងនេះ នឹងបណ្តុះកូនខ្មែរជំនាញវិស្វករ និងស្ថាបត្យករ»រាប់ពាន់នាក់ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន CAIC បានគូសបញ្ជាក់ថា បច្ចុប្បន្នក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ កម្មករ និងក្រុមអ្នកជំនាញ ជាតិ និងអន្តរជាតិប្រមាណជាង ១ម៉ឺន ៥ពាន់នាក់ ក្នុងនោះពលរដ្ឋខ្មែរប្រហែល៩០%។

ក្នុងផែនការរបស់ក្រុមហ៊ុន ក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរចនាដោយ ក្រុមវិស្វករអង់គ្លេសនេះ នឹងបង្រៀនយុវជនខ្មែររាប់ពាន់នាក់បណ្តុះ «ជំនាញវិស្វករ និងស្ថាបត្យករ»ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ។សម្រាប់ លោកឧកញ៉ា ឆារស៍ វ៉ាន់ អាកាសយានដ្ឋានអន្តរជាតិតេជោ មានតម្រូវការជំនាញផ្នែក ស្ថាបត្យករ និងវិស្វករ ជាច្រើន។ និស្សិតដែលសិក្សាជំនាញវិស្វកម្ម និង ស្ថាបត្យកម្មទៅកាន់យុវជនរាប់ពាន់នាក់ នាពេលខាងមុខ នឹងទទួលបានឱកាសការងារលើផ្នែកនេះ ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ។

គួរបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីប្រមាណ ២៦០០ហិកតា រចនាដោយក្រុមវិស្វករ ប្រទេសអង់គ្លេស ជាព្រលានដ៏ធំលំដាប់ 4F និងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗចុងក្រោយរបស់ពិភពលោក។តាមផែនការ គម្រោងរបស់កូនខ្មែរនេះនឹងបើកដំណើរការ ដំណាក់កាលទី១ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ ការសាងសង់សម្រេចបានប្រមាណជាង៩៤ភាគរយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង