Cctime 6monthsfree desktop
Cc times  web banner kh (2)

Sisters of Code ផ្តល់ជូនវគ្គសិក្សា«ជំនាញឌីជីថលឥតគិតថ្លៃ» ដល់និស្សិតស្រី សម្រាប់អាជីពនាពេលអនាគត

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ Sisters of Code ផ្តល់ជូនវគ្គសិក្សា«ជំនាញឌីជីថលឥតគិតថ្លៃ» រយៈពេល១៤-១៥សប្តាហ៍ ដល់និស្សិតស្រី តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញការងារ ២០២៥ ដើម្បីនិស្សិតស្រីត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត។

យោងតាមគេហទំព័រនៃ Sisters of Code បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៥ ជាការបណ្តុះបណ្តាលរយៈពេល១៤-១៥សប្តាហ៍ ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូននិស្សិតស្រីនូវជំនាញឌីជីថលសំខាន់ៗសម្រាប់អាជីពអនាគតរបស់ពួកគេ។

បើតាមសេចក្តីជូនដំណឹង «កម្មវិធីបណ្តុះបណ្តាលជំនាញការងារ» មានវគ្គសិក្សាពីការបង្កើតគេហទំព័រនិងការរចនា UX/UI សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល ផ្តល់ជូននិស្សិតស្រីសិក្សាដោយឥតគិតថ្លៃ។ យុវជនដែលមានចំណាប់អារម្មណ៍ អាចស្វែងរកព័ត៌មានលម្អិតនៃវគ្គសិក្សាតាមរយៈតំណភ្ជាប់ Link និងដាក់ពាក្យតាមតំណភ្ជាប់ Link ឱ្យបានមុនថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ 

Sisters of Code គឺជាក្លឹបសរសេរកូដស្ត្រីដំបូងគេរបស់កម្ពុជា ដែលមានគោលបំណងលើកទឹកចិត្តសិស្សស្រីឱ្យសាកល្បងជំនាញសរសេរកម្មវិធី និងអភិវឌ្ឍទំនុកចិត្តរបស់ពួកគេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង