681 ezgif.com resize
Swift cc time

បណ្តាខេត្តមួយចំនួនរបស់កម្ពុជា អាចមាន«ភ្លៀងកក់ខែ»ពីថ្ងៃទី៦ដល់ថ្ងៃទី១០ខែមីនា

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៣ មីនា បានប្រកាសជូនដំណឹងពី«ភ្លៀងកក់ខែ»ដែលបណ្តាខេត្តមួយចំនួនរបស់កម្ពុជា អាចមានពីថ្ងៃទី៦ ខែមីនាដល់ថ្ងៃទី ១០ ខែមីនាខាងមុខនេះ។ ជាមួយគ្នានេះ ក្រសួង បានអំពាវនាវដល់ប្រជាពលរដ្ឋ និង អាជ្ញាធរពាក់ព័ន្ធ ឱ្យបង្កើនប្រយ័ត្ន ពីគ្រោះថ្នាក់អាចកើតមានឡើងជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា សម្ពាធទាបបាន គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើ ព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យធាតុអាកាសនៅកម្ពុជាមាននូវភ្លៀងកក់ខែរ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ខែមីនា។

បើតាមសេចក្តីជូនដំណឹង តំបន់វាលទំនាប មានខេត្តមួយចំនួនជាអាទិ៍ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងភ្នំពេញ អាចមានភ្លៀងកក់ខែគ្របដណ្ដប់លើផ្ទៃដី២០%។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងកក់ខែគ្របដណ្ដប់លើផ្ទៃដី១៥% និង តំបន់មាត់សមុទ្រ៖ មាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងកក់ខែគ្របដណ្ដប់ លើផ្ទៃដី២៥%។

ស្ថានភាពអាកាសធាតុបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន ឡើងជាយថាហេតុ៕


Khcct banner

អត្ថបទទាក់ទង