Cctime 6monthsfree desktop
Cc times  web banner kh

«សត្វប្រើស»ញី១ក្បាល បានងាប់ដោយសារជាប់អន្ទាក់ដាច់ជើងឆ្វេងខាងមុខ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ឧត្តរមានជ័យ៖ សត្វប្រើស ញី១ក្បាលដេកងាប់ក្នុងអូរជាប់មាត់ទឹក ដោយសារ ជាប់អន្ទាក់ដាច់ជើងឆ្វេងខាងមុខ នៅចំណុច ក្នុងអូរខាងជើង ស្នាក់ការកណ្ដាលរបស់សហគមន៍ និយាមកា ៣៧៣៨៨៥-១៥៧២៣៤២ ក្នុងភូមិសាស្ត្រ ភូមិឈូកមាស  សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ 

បើតាមព្រៃសង្ឃសហគមន៍រុក្ខាវ័ន MCF បានឲ្យដឹងថា នៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មន្ត្រីឧទ្យានុរក្ស ស្នាក់ការ ឈូកមាស បានទទួលពត៌មាន ថាមានប្រជាពលរដ្ឋបានទះឃើញ សត្វប្រើស ញី១ក្បាលដេកងាប់ក្នុងអូរជាប់មាត់ទឹក ក៏បានស្នើកម្លាំងសហការ រួមមានសឹករងស្រុកចុងកាល់ចំនួន៤នាក់ សមាជិកសហគមន៍១នាក់ព្រះសង្ឃ០១អង្គ លោកមេភូមិឈូកមាស សមាជិកភូមិ១នាក់ ប្រជាពលរដ្ឋចំនួន២នាក់ សរុបចំនួន១១អង្គ/នាក់។

ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ មន្ត្រីឧទ្យានុរក្ស បានចុះទៅជាក់ស្តែងនិង បានឃើញសត្វប្រើសងាប់មែន ដោយសារ ជាប់អន្ទាក់ដាច់ជើងឆ្វេងខាងមុខនៅចំណុច ក្នុងអូរខាងជើង ស្នាក់ការកណ្ដាលរបស់សហគមន៍ និយាមកា ៣៧៣៨៨៥-១៥៧២៣៤២ ក្នុងភូមិសាស្ត្រ ភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បន្ទាប់មកក្រុមការងារបានដឹកយកទៅជីករណ្ដៅ បង្សុកូលនិងកប់នៅស្នាក់ការកណ្តាល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង