Cctime 6monthsfree desktop
Cc times  web banner kh

សម្តេច ហ៊ុន ម៉ាណែត ប្រាប់អភិបាលខេត្តកុំឱ្យអភិបាលស្រុកជាអ្នករើស«នាយកនិងគ្រូ» ត្រូវឱ្យមន្ទីរជំនាញជាអ្នករើស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត ប្រាប់អភិបាលខេត្តកុំឱ្យអភិបាលស្រុកអ្នករើសនាយកនិងគ្រូ ត្រូវឱ្យមន្ទីរជំនាញជាអ្នករើស ពោលអភិបាលខេត្តទាំងអស់ត្រូវផ្តល់សិទ្ធឱ្យមន្ទីរជាអ្នករើសនាយកនិងគ្រូពេញដោយគុណវុឌ្ឍ។ ការថ្លែងរបស់សម្តេចបែបនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥។

បើតាមប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីបិទសន្និបាតអប់រំ យុវជន និងកីឡា ២០២៥ បានឱ្យដឹងថា សម្តេចសូមឱ្យអភិបាលខេត្តកុំឱ្យអភិបាលស្រុកអ្នករើសនាយកនិងគ្រូ ត្រូវឱ្យមន្ទីរជំនាញជាអ្នករើសនាយក និងគ្រូពេញដោយគុណវុឌ្ឍ ដើម្បីលើកកម្ពស់គុណភាពអប់រំ។

ក្នុងប្រសាសន៍របស់សម្តេចក្នុងពិធីបិទសន្និបាតអប់រំនេះ សម្តេចបានលើកឡើងថា នៅក្នុងសាលារៀន មានតួអង្គ៣ ដែលសំខាន់ក្នុងការលើកកម្ពស់អប់រំ គណៈគ្រប់គ្រង បុគ្គលិកអប់រំ និង គ្រូបង្រៀន ។ នាយកសាលាជាមេបានៃស្ថាប័នអប់រំ ដែលជាអ្នកកាន់ចង្កូតដើម្បីសម្របសម្រួលយ៉ាងណាឱ្យការងារបានដើរទៅតាម ហេតុនេះ ការរើសនាយកសាលាគឺចាំបាច់ជ្រើសរើសឱ្យមានគុណភាព។ ជាពិសេស គុណវុឌ្ឍគ្រូបង្រៀនមានសារៈសំខាន់សម្រាប់ការឆ្ពោះទៅកាន់ការអប់រំដែលប្រកបដោយគុណភាព ព្រោះគ្រូជាអ្នកដែលត្រូវធ្វើការដោយផ្ទាល់ជាមួយនឹងសិស្ស។

សម្តេចបានសង្កត់អត្ថន័យថា ដើម្បីសម្រេចបានគុណភាពអប់រំ យើងត្រូវចាក់គ្រឹះឱ្យបានរឹងមាំពីថ្នាក់បឋមសិក្សា ដោយជ្រើសរើសនាយក និងគ្រូឱ្យបានត្រឹមត្រូវតាំងពីថ្នាក់ដំបូងទៅ ដែលផ្តោតលើគុណភាពជាជាងបរិមាណ ជាពិសេស ត្រូវបំពាក់នូវគុណវុឌ្ឍគ្រូបង្រៀនឱ្យបានពេញលេញសម្រាប់គ្រូបង្រៀនគ្រប់ជាន់ថ្នាក់។ ហេតុនេះ លោក សូមប្រគល់តួនាទីទៅកាន់មន្ទីរដើម្បីជ្រើសរើសនាយក និងគ្រូបង្រៀន ដើម្បីអាចទទួលបានគុណភាពពេញលេញនៃគណៈគ្រប់គ្រង និងគ្រូបង្រៀនបានកាន់តែប្រសើរឡើង។​

គួរបញ្ជក់ផងដែរថា ពិធីបិទសន្និបាតប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីបូកសរុបការងារឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ របសក្រសួងអប់រំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង