681 ezgif.com resize
Swift cc time

វៀតណាម ចាប់ខ្លួនមនុស្ស២១នាក់ ជាប់ពាក់ព័ន្ធការលាងលុយកខ្វក់ ៧៨,៥លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

វៀតណាម៖ សមត្ថកិច្ចវៀតណាម នៅថ្ងៃទី ២៤ ខែកុម្ភៈ បានចាប់ខ្លួនមនុស្សចំនួន ២១នាក់ ដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងការលាងលុយកខ្វក់ ដែលបានផ្លាស់ប្តូរសាច់ប្រាក់ឧក្រិដ្ឋកម្មចំនួន ៧៨,៥លានដុល្លារអាម៉េរិក (១០៥ លានដុល្លារសិង្ហបុរី) រវាងប្រទេសអាស៊ីអាគ្នេយ៍ និងប្រទេសកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងខេត្ត Dong Nai សមត្ថកិច្ចវៀតណាម បាននិយាយថា អ្នកជាប់ឃុំទាំងអស់ជាជនជាតិវៀតណាមមកពីខេត្ត Dong Nai ភាគខាងត្បូង និងខេត្តភាគខាងជើងមួយចំនួន ត្រូវបានចាប់ខ្លួនកាលពីពាក់កណ្តាលខែកុម្ភៈ។ ក្នុងករណីនេះ មានមេខ្លោងជាស្ត្រី បានផ្ទេរប្រាក់ចំនួន ២,០០០ពាន់លានដុង (១០៥ លានដុល្លារសិង្ហបុរី)សម្រាប់ល្បែងស៊ីសង និងការក្លែងបន្លំតាមអ៊ីនធឺណិត សម្រាប់អង្គការឆ្លងដែនដែលមានទីស្នាក់ការកណ្តាលក្នុងប្រទេសកម្ពុជា ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៤។ សមត្ថកិច្ច បានបន្ថែមថា ពួកគេបានបង្កើតក្រុមហ៊ុនចំនួន ៣០ និងបង្កើតគណនីធនាគារអាជីវកម្មចំនួន១៥០ ដើម្បីផ្ទេរ និងធ្វើឱ្យស្របច្បាប់ប្រាក់ដែលទទួលបានតាមរយៈការក្លែងបន្លំ ឬល្បែងស៊ីសង។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ 2024 មហាសេដ្ឋីអចលនទ្រព្យវៀតណាមលោកស្រី Truong My Lan ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទលាងលុយកខ្វក់ ទោះបីជាលោកស្រី កំពុងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមក៏ដោយ។ លោកស្រី ក៏ត្រូវបានកាត់ទោសប្រហារជីវិតរួចហើយ សម្រាប់ការឆបោកទឹកប្រាក់សរុបចំនួន ២៧ពាន់លានដុល្លារនៅក្នុងសំណុំរឿងដាច់ដោយឡែកមួយផងដែរ៕

Khcct banner

អត្ថបទទាក់ទង