Cctime 6monthsfree desktop
Cc times  web banner kh

រាជរដ្ឋាភិបាលបង្កើតគណៈកម្មការចំពោះកិច្ច«ប្រយុទ្ធប្រឆាំងការឆបោក»តាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលមានសម្ដេច ហ៊ុន ម៉ាណែត ជាប្រធានសម្រាប់ដឹកនាំអនុប្រធាន និង សមាជិកសរុបចំនួន ២៤រូប។ គណៈកម្មការនេះ បង្កើតឡើងក្នុងគោលបំណងបង្រ្កាប និង ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមសេចក្តីសម្រេចគណៈកម្មការចំពោះកិច្ច«ប្រយុទ្ធប្រឆាំងការឆបោក»តាមប្រព័ន្ធបច្ចេកវិទ្យានេះ មានភារកិច្ចដាក់ចេញនូវវិធានការ ក្នុងការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS), ដាក់ចេញនូវវិធានការបង្រ្កាបនិងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ផ្តល់ការណែនាំ សម្របសម្រួល គាំទ្រ និង អន្តរាគមន៍ចាំបាច់នានា ដើម្បីជំរុញការអនុវត្តរបស់ក្រសួងស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ និង សមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់។

គណៈកម្មការនេះ មានភារិកច្ចតាមដាន ត្រួតពិនិត្យ និង វាយតម្លៃករអនុវត្តរបស់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងធ្វើការជាមួយបណ្ដាប្រទេសពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាអនុវត្តភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

គណៈកម្មការ មានសិទ្ធប្រើប្រាស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្រ្តីអនុវត្តច្បាប់ពីបណ្ដាក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតុ និងសមត្ថកិច្ចដែលពាក់ព័ន្ធ ក្នុងការបំពេញប្រតិបត្តិការបង្រ្កាបនិងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង