Smart saver cctime web bannertif

ក្រសួងអប់រំកំពុងជំរុញសាលារៀនឱ្យអនុវត្ត «វិធីសាស្រ្តបង្រៀនថ្មី» ដូចសាលារៀនជំនាន់ថ្មី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ នាថ្ងៃទី ២៤ កុម្ភៈ ២០២៥ បានរៀបរាប់នៅក្នុងការសន្និបាតអប់រំថា ក្រសួងអប់រំ កំពុងជំរុញសាលារៀនឱ្យអនុវត្ត «ការបង្រៀនតាមបែបគម្រោង និងប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន» ។​

បើតាមការថ្លែងសុន្ទរកថានៃ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ នៅក្នុងសន្និបាតអប់រំ បានឱ្យដឹងថា ក្រសួងបាន និងកំពុងជំរុញឱ្យសាលារៀនឱ្យអនុវត្ត វិធីសាស្ត្របង្រៀនថ្មីដែលបានអនុវត្ត នៅសាលារៀនជំនាន់ថ្មី ដូចជា ការបង្រៀនតាមបែបគម្រោង ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀនជាដើម។

យោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងអប់រំ បានឱ្យដឹងបន្តទៀតថា ក្រសួងបានបំប៉នសមត្ថភាពនាយកសាលា និងគ្រូបង្រៀនអំពី ក្របខណ្ឌ គរុកោសល្យសតវត្សទី២១ ការសិក្សាបែបស្ថាបនានិយម ការសិក្សាបែបសហការ ផែនការគន្លង អាជីពគ្រូបង្រៀន ការសិក្សាបែបគម្រោង ការផលិតសំណួរតេស្តវាយតម្លៃលទ្ធផលសិក្សាសិស្ស តាមទ្រឹស្តីប្លូម ការសិក្សាតាមបែបចម្រុះ បណ្ណាល័យសតវត្សទី២១ និងក្លឹបសិក្សា។

គួរបញ្ជាក់ផងដែរថា ដើម្បីអាចបង្កើននូវសមិទ្ធផលទាំងនេះ ក្រសួងបានអនុម័តក្របខណ្ឌការងារមួយ ចំនួន រួមមាន ផែនការយុទ្ធសាស្ត្រកំណែទម្រង់ការអប់រំគ្រូបង្រៀននៅប្រទេសកម្ពុជា ២០២៤-២០២៨ ស្តង់ដាសាលាគរុកោសល្យគំរូ ស្តង់ដាវិជ្ជាជីវៈគ្រូឧទ្ទេស ក្របខ័ណ្ឌកម្មវិធីអប់រំគ្រូបង្រៀន អនុវិទ្យាល័យ តាមប្រព័ន្ធបរិញ្ញាបត្រ+១ កម្មវិធីលម្អិតនៃមុខវិជ្ជាបណ្ណាល័យ សម្រាប់ប្រើប្រាស់ ក្នុងការបណ្តុះបណ្តាលគរុនិស្សិតបឋមសិក្សា និងបទប្បញ្ញត្តិស្តីពី ការបណ្តុះបណ្តាលគ្រូបង្រៀន មត្តេយ្យសិក្សាតាមប្រព័ន្ធ ១២+២ គ្រូបង្រៀនបឋមសិក្សា ១២+២ និង ១២+៤ និង គ្រូអនុវិទ្យាល័យ តាមប្រព័ន្ធ ១២+២, ១២+៤ និងបរិញ្ញាបត្រ+១៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង