Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិនរកឃើញមេរោគ«ផ្លូវដង្ហើមថ្មី»ចេញពីសត្វប្រចៀវឆ្លងទៅមនុស្សដូចកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោកស្រី Shi Zhengli ធ្វើការជាមួយអ្នកស្រាវជ្រាវផ្សេងទៀតនៅក្នុងមន្ទីរពិសោធន៍នៅវិទ្យាស្ថាន Wuhan Institute of Virology ក្នុងទីក្រុង Wuhan ក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន។ រូបភាព៖ AP

ចិន៖ ក្រុមអ្នកស្រាវជ្រាវចិនបានរាយការណ៍ថាខ្លួនបានរកឃើញមេរោគប្រចៀវថ្មីដែលមានសមត្ថភាពខ្ពស់ជ្រៀតចូលទៅក្នុងកោសិកាមនុស្សដូចវីរុស SARS-CoV-2 ដែលបង្កឱ្យមានជំងឺ កូវីដ១៩ ដែលបង្កើនលទ្ធភាពដែលវាអាចឆ្លងដល់មនុស្សនៅពេលខាងមុខបានយ៉ាងឆាប់រហ័ស។

តាមក្រុមអ្នកវិទ្យាសាស្ត្រចិនដដែលមេរោគផ្លូវដង្ហើយដូចជា SARS-CoV-2 និងមេរោគប្រចៀវ HKU5-CoV-2 មានលក្ខណៈពិសេសមួយដែលអាចបំបែកខ្លួននឹងអាចឆ្លងទៅមនុស្សបានលឿនជាទីបំផុតតាមរយៈផ្លូវដង្ហើម។ នៅក្នុងការពិសោធន៍ថ្មីមេរោគ HKU5-CoV-2 អាចឆ្លងចូលទៅកោសិកាមនុស្សដែលមានកម្រិតខ្ពស់ខ្លាំងតាមផ្លូវដង្ហើមដែលអាចបង្កដល់ការប៉ះពាល់ដល់ជីវិតសម្រាប់អ្នកដែលបានឆ្លង។

គួរបញ្ជាក់ថាចំនួនផ្លូវការនៃពលរដ្ឋចិនដែលបានស្លាប់ដោយសារ កូវីដ១៩ គិតត្រឹមថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ វីរុសកូរ៉ូណាប្រភេទថ្មី SARS-CoV-2 ដែលមានប្រភពចេញពីទីក្រុង Wuhan នៃខេត្ត Hubei ក្នុងប្រទេសចិន បានឆ្លងដល់មនុស្សជាង ២.១ លាននាក់ និងបានសម្លាប់មនុស្ស ១៤,៦១២នាក់នៅក្នុងប្រទេសចិន៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង