Cctime 6monthsfree desktop
Cc times  web banner kh (2)

អេបកម្ម៉ង់ហ្គាសដំបូងគេបង្អស់ក្នុងស្រុក ជ្រើសយកនាយពាក់មីជាទូតសុច្ឆន្ទៈ

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ - [ថ្ងៃទី 22 ខែ កុម្ភៈ ឆ្នាំ 2025] - ឌី ស្មាត ហ្គាស ដែលជាក្រុមហ៊ុនលក់ហ្គាសចម្អិនម្ហូបតាមអេបដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាបានប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី 24 ខែកុម្ភៈនេះ ដោយជ្រើសរើសយក លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ជាទូតសុច្ឆន្ទៈ។ មុននឹងឈានដល់ការ ជ្រើសរើស នាយ ពាក់មី ជាទូតសុច្ឆន្ទៈ ប្រចាំ ក្រុមហ៊ុន ឌី ស្មាត នេះ នាយ ពាក់មី បានធ្វើការផុសវីដេអូមួយកាលពីថ្ងៃទី 13 ខែ កុម្ភៈ ដោយបង្ហាញ ពីស្មារតីក្នុងការគាំទ្រ ការលុបបំបាត់ សំបកធុងហ្គាស ចាស់ៗ ដែលងាយបង្ករ ហានិភ័យដល់សហគមន៍ ដែលក្រុមហ៊ុន ឌី ស្មាត ហ្គាស កំពុងធ្វើការផ្សព្វផ្សាយ កន្លងមក ធ្វើឲ្យកុ្រមហ៊ុន ឌី ស្មាត ហ្គាស ពេញចិត្ត នឹងសម្រេចចិត្តជ្រើសរើស យកនាយ ពាក់មី ជាទូតសុច្ឆន្ទៈ តែម្តង។

ឌី ស្មាត ហ្គាស គឺជាក្រុមហ៊ុនផ្គត់ផ្គង់ហ្គាសតាមអេប ដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការកម្ម៉ង់ហ្គាសចម្អិនម្ហូប ដោយមិនចាំបាច់រងចាំយូរតាមរយៈការឆាត ឬធ្វើការខលកម្ម៉ង់។ អតិថិជនគ្រាន់តែធ្វើការចុច ៣ដង តែប៉ុណ្ណោះ បុគ្គលិក ឌី ស្មាត ហ្គាស នឹងដឹកជញ្ជូនធុងហ្គាស ដល់គេហដ្ឋានភ្លាមៗ។ កាន់តែពិសេសនោះ ដើម្បីពង្រឹងសេវាកម្មឲ្យកាន់តែងាយស្រួលកម្មង់ និងទាន់ពេលវេលា ក្រុមហ៊ុនឌីស្មាតហ្គាសបានបន្ថែម មុខងារពិសេសមួយទៀតគឺ អតិថិជនអាចមើលកម្រិតទឹកហ្គាសតាមទូរស័ព្ទដៃ បានយ៉ាងងាយស្រួល មិនត្រឹមតែប៉ុណ្ណោះនៅពេលជិតអស់ហ្គាស អេប ឌី ស្មាត ហ្គាស នឹងធ្វើការបញ្ចូនដំណឹង តាមរយៈសារ ដោយអាចឲ្យ អតិថិជន អាចធ្វើការកម្ម៉ង់មុន និងកំណត់ពេលវេលាដឹកជញ្ជូន បានតាមតម្រូវការនៅពេលហ្គាសរបស់ពួកគាត់ជិតអស់ ដោយមិនមានការខកខានទៀតផង។ ឌី ស្មាត ហ្គាស បានប្តេជ្ញាចិត្ត ផ្គត់ផ្គង់តែសំបកធុងហ្គាសថ្មី តែប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសហគមន៍ ពីហានិភ័យហ្គាស ផ្សេងៗ ដោយមានការឆៀកត្រួតពិនិត្យសំបកធុង រៀងរាល់ ៥ ឆ្នាំម្តង ព្រមទាំងមានការត្រួតពិនិត្យសំបកធុងគ្រប់ពេល មុនពេលដឹកជញ្ជូន ជូន អតិថិជន។ បេសកម្មរបស់ក្រុមហ៊ុនគឺផ្តល់នូវសេវាកម្មដែលមានទំនុកចិត្ត រហ័ស ងាយស្រួល និងសុវត្ថិភាព ជូនអតិថិជន គ្រប់រូប។

ដើម្បីអបអរសាទរក្នុងកម្មវីធីដ៍វិសេសវិសាលនេះ ក្រុមហ៊ុន ឌី ស្មាត ហ្គាស បានផ្តល់ជូននូវប្រម៉ូសិនពិសេស ដោយផ្តល់ជូននូវសំបកធុងហ្គាសថ្មី ឥតគិតថ្លៃ ចំនួន ៥០០០ ធុងបន្ថែម ជូនអតិថិជនថ្មី ប្រើប្រាស់ដោយឥតគិតថ្លៃ ជាមួយតម្លៃទឹកហ្គាស ដ៍ពិសេសសម្រាប់អតិថិជនធ្វើការកម្ម៉ង់តាមអេប។

“ពួកយើងរីករាយស្វាគមន៍ លោក ពាក់មី ចូលមកគ្រួសារ ឌី ស្មាតហ្គាស។ តាមរយៈមាតិការ ដែលផ្តល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋកម្ពុជា យើងខ្ញុំគិតថា គាត់នឹងអាចផ្តល់ជូននូវមាតិការចែករំលែកល្អៗ ការកម្សាន្តសប្បាយ ជូនដល់អតិថិជន ឌី ស្មាត ហ្គាស ឲ្យយល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់ ហ្គាស និងជៀសវាងពីហានិភ័យផ្សេងៗ ដែលបង្កឡើងដោយធុងហ្គាស ជាពិសេស បញ្ឈប់ការប្រើប្រាស់សំបកធុងចាស់ដែលហួសសុពលភាព គ្មានកាលបរិច្ឆេទច្បាស់លាស់ ដើម្បីការពារហានិភ័យក្នុងសហគមន៍យើងទាំងអស់គ្នា។” 

ក្រុមហ៊ុន ឌី ស្មាតហ្គាសជាមួយការប្តេជ្ញាចិត្ត នាំយកនូវរបកគំហើញថ្មី តាមរយៈការប្រើប្រាស់អេប ដើម្បីកម្ម៉ង់ហ្គាស ព្រមជាមួយសេវាកម្មដ៍មានគុណភាព បូករួមនឹងឆន្ទៈ ក្នុងការផ្គត់ផ្គង់តែសំបកធុងថ្មីប៉ុណ្ណោះ ឌី ស្មាត ហ្គាស នឹងព្យាយាមធ្វើការផ្លាស់ប្តូរវិស័យផ្គត់ផ្គង់ហ្គាស ក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យា ថ្មី ផ្តល់ជូននូវបទពិសោធន៍ដ៍ល្អឥតខ្ចោះជូនអតិថិជន។ អតិថិជនអាចធ្វើការកម្ម៉ង់ហ្គាស យ៉ាងងាយស្រួលជាមួយអេបកម្ម៉ង់ហ្គាស ឌី ស្មាត ហ្គាស និងរីករាយនូវសេវាកម្ម យ៉ាងរហ័ស សុវត្ថិភាព ព្រមទាំងការដឹកជញ្ជូនបែបស្តង់ដារអន្តរជាតិ។


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង