Cctime 6monthsfree desktop
Cc times  web banner kh

Update៖សាំងធម្មតាមតម្លៃ៤,០៥០រៀល/លីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ៣,៨៥០រៀល/លីត្រ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ នឹងមានតម្លៃ៤,០៥០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣,៨៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី ២១ ខែកុម្ភៈនេះ បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានា ដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងត្រូវលក់ក្នុងតម្លៃ ៤,០៥០ រៀល/លីត្រ (ឡើងថ្លៃ ៥០៛)សម្រាប់សាំងធម្មតា EA92 និង ៣,៨៥០ រៀល/លីត្រ (តម្លៃថេរ) សម្រាប់ប្រេងម៉ាស៊ូត។

គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជា កាលពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាក្នុងតម្លៃ ៤,០០០ រៀល/លីត្រ និងម៉ាស៊ូតត្រូវលក់ ៣,៨៥០ រៀល/លីត្រ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង