Cctime 6monthsfree desktop
Cc times  web banner kh (2)

នគរបាលឃាត់ខ្លួនមនុស្ស២នាក់ ក្លែងបន្លំឈ្មោះគណនីតេឡេក្រាមសម្ដេច ហ៊ុន សែន ឆបោកប្រាក់ជាង ១៨ម៉ឺនដុល្លា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ នគរបាលជាតិ កាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៥ សហការជាមួយនាយកដ្ឋានបានបើកការស្រាវជ្រាវ និងឈានដល់ការបង្រ្កាប ករណីឆបោកក្រោមរូបភាពបោកបញ្ឆោតឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី ដោយជនល្មើសបានបង្កើតគណនីតេឡេក្រាមក្លែងក្លាយដែលបានដាក់ឈ្មោះបន្លំដូចទៅនឹងChannel Telegram ផ្លូវការរបស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ដើម្បីធ្វើអោយមានការជឿជាក់និងដាក់ប្រាក់វិនិយោគ។

យោងតាមបទបញ្ជារបស់ លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៥ នាយកដ្ឋានបានបើកការស្រាវជ្រាវ និងឈានដល់ការបង្រ្កាប ករណីឆបោកក្រោមរូបភាពបោកបញ្ឆោតឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី ដោយជនល្មើសបានបង្កើតគណនីតេឡេក្រាមក្លែងក្លាយដែលបានដាក់ឈ្មោះបន្លំដូចទៅនឹងChannel Telegram ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើអោយមានការជឿជាក់និងដាក់ប្រាក់វិនិយោគ។

ជាមួយគ្នានោះ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ (ស្រី១នាក់)។ ជនសង្ស័យទី១ឈ្មោះ ក.ស.ន ភេទស្រី មុខរបរ ធ្វើការនៅហាងកែសម្ភស្ស ជនសង្ស័យទី២ឈ្មោះ ប.ត.ម ភេទប្រុស មុខរបរ សន្តិសុខចំណតរថយន្ត នៅផ្សារទំនើប។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានរកឃើញថា ជនសង្ស័យទាំង២ បានឆបោកប្រាក់ជនរងគ្រោះប្រហែលជាង ១៨ម៉ឺនដុល្លាសហរដ្ឋអាម៉េរិក។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង