Img 1426
Swift cc time

«ទិវាជាតិអំណាន» នឹងប្រព្រឹត្តទៅនាថ្ងៃទី ១១ មីនា ដើម្បីរំលឹកដល់ស្នាដៃ និងការចូលរួមអភិរក្សភាសាខ្មែរ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ «ទិវាជាតិអំណានលើកទី១០» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដើម្បីជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។

បើតាមក្រសួងអប់រំ បានឱ្យដឹងថា «ទិវាជាតិអំណាន» ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃប្រសូត្ររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីរំលឹកដល់ស្នាដៃ និងការចូលរួមអភិរក្សភាសាខ្មែរ និងចងក្រងវចនានុក្រមខ្មែរ ដែលមានការទទួលស្គាល់ និងប្រើប្រាស់មកដល់ពេលបច្ចុប្បន្ន។

ប្រភពរូបភាព៖ គេហទំព័រនៃ ទិវាជាតិអំណាន

«ទិវាជាតិអំណាន» មានគោលបំណង បន្តបណ្ដុះទម្លាប់អាននិងសរសេរ ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូប ក្នុងប្រទេសកម្ពុជា ឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

ប្រភពរូបភាព៖ គេហទំព័រនៃ ទិវាជាតិអំណាន

គួរបញ្ជាក់ផងដែរថា ការចូលរួមកម្មិវិធីនេះមិនមានការគិតថ្លៃនោះឡើយ ដែលសិស្សានុសិស្ស យុវជន ឬ មហាជនទូទៅអាចចូលរួមបានដោយសេរី និងអាចទទួលបានដឹងដំណឹងផ្សេងៗពាក់ព័ន្ធនឹងការអាន បូកផ្សំជាមួយនឹងការដាក់បង្ហាញស្តង់ជាច្រើនពាក់ព័ន្ធនឹងការអាន៕

Khcct banner

អត្ថបទទាក់ទង