Cctime 6monthsfree desktop
Cc times  web banner kh (2)

ជប៉ុនផ្តល់ជំនួយជាង«៤៦ម៉ឺនដុល្លារ»ដល់កម្ពុជា លើគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ បានប្រារព្ធពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណង នូវថវិកាសរុបចំនួន៤៦២,០០៣ ដុល្លារអាមេរិក សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណិ។

ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់ “គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ខ្យល់របស់ជប៉ុន ក្នុងរាជធានីភ្នំពេញ” និង “គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគ្គិភ័យនិងរថយន្តសង្គ្រោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ” ជាមួយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតំណាងឱ្យរដ្ឋបាលរាជធានីភ្នំពេញនិង “គម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងរាជធានីភ្នំពេញ” ជាមួយមន្ទីរពេទ្យព្រះអង្គឌួង។ គម្រោងទាំងនេះត្រូវបានផ្តល់នូវថវិកាសរុបចំនួន៤៦២,០០៣ ដុល្លារអាមេរិក។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា រំពឹងថាជំនួយឥតសំណងទាំងនេះនឹងរួមចំណែកដល់ការអនុវត្តសមត្ថភាពពន្លត់អគ្គិភ័យ និងការកែលម្អសេវាវេជ្ជសាស្រ្តក្នុងរាជធានីភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង