Cctime 6monthsfree desktop
Cc times  web banner kh (2)

រាជរដ្ឋាភិបាល សម្រេចផ្តល់ប្រាក់ឧបត្ថម្ភ«៥ម៉ឺនរៀល»ដល់មន្ត្រីរាជការ ក្នុងឱកាសចូលឆ្នាំខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល សម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន៥០,០០០ (ប្រាំម៉ឺន)រៀលក្នុងម្នាក់ ដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើក ជូនដល់មន្ត្រីរាជការ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៥ ឱ្យបានក្នុងសប្តាហ៍ទី១ នៃខែឧសភា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៥ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង