Cctime 6monthsfree desktop
Cc times  web banner kh

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ច្រានចោលព័ត៌មានមិនពិត ពាក់ព័ន្ធឥវ៉ាន់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ថ្មីៗនេះ មានគេហទំព័រហ្វេសប៊ុកក្លែងក្លាយមួយបានផ្សព្វផ្សាយថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្អាតឃ្លាំងព្រលានយន្តហោះ និងលក់ឥវ៉ាន់ដែលភ្ញៀវបានបាត់ក្នុងតម្លៃធូរថ្លៃ។ ចំពោះព័ត៌មាននេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអះអាងថា ជាព័ត៌មានមិនពិត និងមានចេតនាមួលបង្កាច់ស្ថាប័នជាតិ ស្ថាប័នឯកជន ក៏ដូចជាមុខមាត់ប្រទេសជាតិទាំងមូលផងដែរ។ នេះជាការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា មកកាន់សារព័ត៌មាន ស៊ីស៊ីថាមស៍។

លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា ចំពោះរូបភាពដែលបានផ្សព្វផ្សាយតាមរយៈគេហទំព័រមួយនេះ គឺមិនមែនជារូបភាពនៃអាកាសយានដ្ឋាននៅក្នុងប្រទេសកម្ពុជាទេ ហើយលោកសូមអំបាវនាវដលអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការណ៍ចំពោះការផ្សព្វផ្សាយមួយនេះ ព្រោះការផ្សព្វផ្សាយខាងលើនេះអាចប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិនាមប្រទេសជាតិ វិស័យទេសចរណ៍ ជាពិសេសប៉ះពាល់អារម្មណ៍ភ្ញៀវទេស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង