681 ezgif.com resize
Swift cc time

លោកត្រាំបង្ហោះសារវាយប្រហារមេដឹកនាំអ៊ុយក្រែនជាតារាកំប្លែងដឹកនាំប្រទេសធ្លាក់ចូលសង្គ្រាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារតាមបណ្តាញសង្គមរបស់ខ្លួន ដោយបានវាយប្រហារចំៗទៅកាន់មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី គឺជាតារាកំប្លែងដ៏ជោគជ័យម្នាក់ ហ៊ានបោកប្រាស់អាម៉េរិកអស់លុយប្រមាណ៣៥០ពាន់លានដុល្លារ ក្នុងការបង្កសង្រ្គាមជាមួយនឹងរុស្ស៊ី ដែលជាសង្គ្រាមគ្មានសង្ឃឹមឈ្នះ។

តាមរយៈសំណេរលោក ដូណាល់ ត្រាំ ដែលជាមេដឹកនាំអាម៉េរិកទើបជាប់ឆ្នោតថ្មី និង ល្បីជាមេដឹកនាំអាម៉េរិកដៃឆៅ បានវាយប្រហារធ្ងន់ទៅ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ដោយចាត់ទុកមេដឹកនាំអ៊ុយក្រែនរូបនេះជាជនផ្តាច់ការ និងគ្មានភាពជាអ្នកដឹកនាំប្រទេសបានឡើយ។

បើតាមលោកត្រាំ សហរដ្ឋអាម៉េរិក បានចំណាយប្រាក់ ២០០ ពាន់លានដុល្លារច្រើនជាងអឺរ៉ុប ហើយអ្វីដែលអាម៉េរិកជួយអ៊ុយក្រែននោះ គឺគ្មានបានទទួលវិញត្រឡប់មកវិញឡើយ ហើយមូលហេតុអ្វីបានជារដ្ឋបាលលោកបៃដិន គាំទ្រអ៊ុយក្រែន រាប់ពាន់លានដុល្លារ?

សម្រាប់លោកត្រាំ មេដឹកនាំអ៊ុយក្រែន Zelenskyy ថែមទាំងហានសារភាពទៀតថា ពាក់កណ្តាលនៃប្រាក់ដែលអាម៉េរិកបានជួយគឺបាត់បង់ ដែលជាការអះអាង មិនអាចទទួលយកបាន។ មេដឹកនាំអ៊ុយក្រែន ជាមនុស្សផ្តាច់ការគ្មានការបោះឆ្នោតត្រឹមត្រូវឡើយ ហើយប្រសិនបើលោក Zelenskyy មិនចង់ឲ្យបាត់បង់ប្រទេស និង មិនចង់ឃើញមនុស្សត្រូវស្លាប់បង្ហូរឈាមទៀតលោកគ្មានជម្រើសអ្វីក្រៅពីចូលតុចចារឲ្យបានលឿនជាទីបំផុតនោះទេ។

ការថ្លែងសារធ្ងន់ៗពីលោកដូណាល់ ត្រាំ គឺ ក្នុងពេលជាមួយគ្នានេះ អាម៉េរិកកំពុងតែចរចាដោយជោគជ័យក្នុងការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដែលអ្វីៗទាំងអស់ត្រូវបានគេទទួលស្គាល់ថា មានតែត្រាំនិងរដ្ឋបាល ត្រាំ ប៉ុណ្ណោះដែលអាចធ្វើបាន ហើយនៅក្នុងរដ្ឋបាលលោកបៃដិន បរាជ័យក្នុងការនាំយកសន្តិភាព។សម្រាប់លោកត្រាំ លោកក៏ស្រលាញ់អ៊ុយក្រែនដែល តែរឿងគ្រប់យ៉ាងមេដឹកនាំអ៊ុយក្រែន បានធ្វើឲ្យមានវិនាសកម្មសម្លាប់ពលរដ្ឋរាប់លាននាក់៕

Khcct banner

អត្ថបទទាក់ទង