Cctime 6monthsfree desktop
Cc times  web banner kh

រយៈពេល៣ខែ រដ្ឋសភា ថាខ្លួនបំពេញការងារយ៉ាងសកម្មទាំង«មូលដ្ឋាន និង ក្របខ័ណ្ឌអន្តរជាតិ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖  នៅក្នុងរយៈពេលជាង៣ខែនេះ រដ្ឋសភាបានបំពេញការងារយ៉ាងសកម្មក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋលើមុខងារនីតិកម្ម មុខងារភាពជាតំណាងប្រជាពលរដ្ឋ និងមុខងារតាមដានការអនុវត្តច្បាប់ ព្រមទំាងការងារការទូតសភា និងសកម្មភាពសង្គមជាច្រើនទៀត។ នេះបើតាមការបញ្ជាក់ពី សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថ្លែងក្នុងឱកាសសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៥។

យោងតាមសេចក្តីប្រកាសព័ត៌មាន ពីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថាការងារការទូតសភា ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានានៃរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភា បានបំពេញការងារយ៉ាងសកម្មទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌពហុភាគីដើម្បីពង្រឹងពង្រីក និងលើកកម្ពស់វិស័យការទូតសភា ដែលជាកិច្ចការការបរទេសរបស់រដ្ឋសភា ក្នុងការចូលរួមចំណែកដល់ការពង្រឹងពង្រីក និងកិច្ចទំនាក់ទំនងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយសភា និងរដ្ឋាភិបាលនៃប្រទេសនានា ដៃគូអភិវឌ្ឍន៍ និងអង្គទូតរបស់ប្រទេសនានា ព្រមទាំងពង្រីក និងលើកកម្ពស់តួនាទីរដ្ឋសភាកម្ពុជា ក្នុងវេទិកាអន្តរសភានានា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បរិស្ថាន ទេសចរណ៍ អប់រំ និងវប្បធម៌ ព្រមទាំងការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ ។

ក្របខ័ណ្ឌទ្វេភាគីថ្នាក់ដឹកនាំរដ្ឋសភាគឺ គណៈកម្មការនានានៃរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភា បានជួបសវនាការសម្តែង ការគួរសម និងពិភាក្សាការងារជាមួយសភាប្រទេសនានា និងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីក និងលើកកម្ពស់កិច្ចទំនាក់ទំនងចំណងមិត្តភាព និងសហប្រតិបត្តិការចំនួន ៤១លើកមានជាអាទិ៍៖ សម្តេច ឃួន សុដារី ប្រធាន រដ្ឋសភា បានជួបសវនាការសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា ភ្ញៀវជាតិ និងអន្តរជាតិ និងអង្គការនានាចំនួន ១៩លើក ។

ក្របខ័ណ្ឌពហុភាគីថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភា បានចូលរួមសន្និសីទសិក្ខាសាលាកិច្ចប្រជុំនានា នៃអន្តរសភា ចំនួន ១៧លើក មានជាអាទិ៍៖រ ដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាសហប្រធាន និងរៀបចំសម័យប្រជុំ ពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីអនុម័តធម្មនុញ្ញសន្តិភាពសាកល។

សមាជិកសមាជិការដ្ឋសភា បានចូលរួមសន្និសីទសិក្ខាសាលា កិច្ចប្រជុំនានានៃអន្តរសភានានា ដើម្បីចែករំលែកបទពិសោធ និងវិធីដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋនៅក្នុងតំបន់និងសកលលោក បញ្ហាសំខាន់ៗទាំងនោះរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម បរិស្ថាន ទេសចរណ៍ អប់រំ សុខាភិបាល និងវប្បធម៌ ព្រមទាំង ការលើកកម្ពស់សិទ្ធិស្ត្រី ការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី និង សមភាពយេនឌ័រ។

តាមសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ដែរថាការងារទទួលពាក្យបណ្តឹង គណៈកម្មការនានានៃរដ្ឋសភា បានទទួលពាក្យ បណ្ដឹងពីប្រជាពលរដ្ឋចំនួន ៤រឿង ដោយកំពុងពិនិត្យ និងសិក្សាចំនួន ១រឿង និងតម្កល់ទុកឥតចាត់ការចំនួន៣រឿង ។

ចំពោះការងារចុះមូលដ្ឋានតាមមណ្ឌលរាជធានី- ខេត្ត ថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសមាជិការដ្ឋសភា បានបំពេញការងារតាមតួនាទី និងភារកិច្ចដូចមានកំណត់ ក្នុងរដ្ឋធម្មនុញ្ញបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ច្បាប់ និងបទដ្ឋានគតិយុត្តនានា ក្នុងការចុះសួរសុខទុក្ខ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមណ្ឌលរាជធានី- ខេត្តនិងសកម្មភាពផ្សេងៗយ៉ាងសកម្មដូចមានចែងក្នុងរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភា នាសម័យប្រជុំរដ្ឋសភាលើក ទី៣ នីតិកាលទី៧។

គួរបញ្ជាក់ថាតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជំពូកទី៧ មាត្រា៨៣ដែលបានចែងថា រដ្ឋសភាប្រជុំជាសមញ្ញ២ដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗមានថេរវេលាយ៉ាងតិច៣ខែ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង