
វៀតណាម៖ រដ្ឋសភាវៀតណាមកាលពីល្ងាចថ្ងៃអង្គារបានអនុម័តផែនការកំណែទម្រង់ក្រសួងរបស់ខ្លួនថ្មីដោយកាត់បន្ថយដល់ទៅមួយភាគប្រាំនៃស្ថាប័នរដ្ឋាភិបាលចំនួនក្រសួងរដ្ឋាភិបាលនឹងត្រូវកាត់បន្ថយមកត្រឹម ១៤ ពីបច្ចុប្បន្ន ១៨ ដែលនឹងចាប់ផ្តើមដំណើរការជាធរមានចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥។ ក្នុងសេចក្តីសម្រេចនោះមានសមាជិកសភាជាង ៩៧% ដែលមានវត្តមានបានអនុម័តផែនការថ្មីកាត់បន្ថយស្ថាប័នក្រសួងចំនួន ៤ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាមសភាវៀតណាមកាលពីថ្ងៃអង្គារបានអនុម័តវិសោធនកម្មច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាលថ្មីកាន់បន្ថយក្រសួងចំនួន ៤ ដើម្បីជួយសន្សំថវិការរដ្ឋប្រមាណ ១៥% ទៅ ២០% នៃថវិការរដ្ឋ ដោយក្នុងនោះប៉ុស្តិ៍ទូរទស្សន៍រដ្ឋចំនួន ៥ និងក្រសួង ៤ទៀតនឹងត្រូវច្របាច់បញ្ចូលគ្នាជាមួយនឹងក្រសួងដទៃទៀត។

ដោយការអុម័តថ្មីនេះរួមបញ្ចូលក្រសួងផែនការ និងវិនិយោគ ដែលអនុម័តគម្រោងវិនិយោគបរទេស នឹងច្របាច់ចូលជាមួយក្រសួងហិរញ្ញវត្ថុ ហើយក្រសួងដឹកជញ្ជូន និងក្រសួងសំណង់នឹងត្រូវបញ្ចូលគ្នា។ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងក្រសួងកសិកម្ម នឹងត្រូវច្របាច់បញ្ចូលគ្នាផងដែរ។ ការរៀបចំរចនាសម្ព័ន្ធក្រសួងឡើងវិញរបស់វៀតណាមនឹងប៉ះពាល់ដល់ការងារមន្ត្រីរដ្ឋចំនួន ១០ម៉ឺននាក់ នាក់ ដោយថ្នាក់ដឹកនាំរដ្ឋាភិបាលមានសមាជិក២៥រូបគឺនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី៧រូប រដ្ឋមន្ត្រី១៤រូប និងប្រធានស្ថាប័នថ្នាក់រដ្ឋមន្ត្រី៣រូប៕