681 ezgif.com resize
Swift cc time

ក្រសួងព័ត៌មានរៀបចំកម្មវិធីម៉ារ៉ាតុងដើម្បីមនុស្សធម៌ នៅថ្ងៃទី ១៥ មីនា ដើម្បីប្រមូលថវិកាគាំទ្រដល់ «មូលនិធិគន្ធបុប្ផា»

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងព័ត៌មាន និង ASEAN Top ដោយមានការគាំទ្រពីវិស័យឯកជន នឹងសហការរៀបចំ «កម្មវិធីម៉ារ៉ាតុងដើម្បីមនុស្សធម៌» នៅថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ដើម្បីប្រមូលថវិកាគាំទ្រដល់ «មូលនិធិគន្ធបុប្ផា»។

បើតាមគេហទំព័រហ្វេសប៊ុកនៃ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មាន ង ASEAN Top ដោយមានការគាំទ្រពីវិស័យឯកជន នឹងសហការរៀបចំ «កម្មវិធីម៉ារ៉ាតុងដើម្បីមនុស្សធម៌» នៅថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥។

បើតាមក្រសួងព័ត៌មាន បានឱ្យដឹងបន្តទៀតថា កម្មវិធីរត់ម៉ារ៉ាតុងនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងដើម្បីចូលរួមប្រមូលថវិកាគាំទ្រដល់ មូលនិធិគន្ធបុប្ផា និងលើកកម្ពស់សុខមាលភាពសង្គម ដោយនឹងបើកទទួលការចុះឈ្មោះចូលរួមពីសាធារណជន គ្រប់មជ្ឈដ្ឋាន តាម QR Code ដែលមានភ្ជាប់នៅខាងក្រោម ក្នុងតម្លៃ ១០ដុល្លារ/នាក់ ចាប់ពីថ្ងៃជូនដំណឹង នេះតទៅរហូតដល់ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

គួរបញ្ជាក់ផងដែរថា «កម្មវិធីម៉ារ៉ាតុងដើម្បីមនុស្សធម៌» នេះនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៥:០០នាទីព្រឹក នៅក្នុងបរិវេណ សួន អេកូ ផាក (Eco Park) ហ្គេនស្តា ផ្លាទីនឹម អេកូ ខូលិកសិន (Grand Star Platinum Eco Collection) នៃបុរី ប៉េង ហួត បឹងស្មោ៕

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុកនៃ ក្រសួងព័ត៌មាន


Khcct banner

អត្ថបទទាក់ទង