
ភ្នំពេញ៖ អាហារូបករណ៍ QUAD Fellowship ផ្តល់ជូនសម្រាប់អ្នកដែលស្រឡាញ់ផ្នែកវិទ្យាសាស្រ្ត ឬ បច្ចេកវិទ្យា (ការអប់រំស្ទែម) ដើម្បីបន្តការសិក្សានៅប្រទេសអូស្ត្រាលី ទទួលពាក្យត្រឹមថ្ងៃទី ៣ មីនា ២០២៥ ។
បើតាមគេហទំព័រផ្លូវការ Study Australia បានឱ្យដឹងថា អាហារូបករណ៍ QUAD Fellowship ត្រូវបានផ្តួចផ្តើមរួមគ្នារបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីផ្តល់អាហារូបករណ៍ជូន អ្នកដែលស្រឡាញ់ផ្នែកវិទ្យាសាស្រ្ត ឬ បច្ចេកវិទ្យា ដើម្បីបន្តការសិក្សានៅប្រទេសអូស្ត្រាលី។

អ្នកដែលអាចដាក់ពាក្យអាហារូបករណ៍នេះបានគឺត្រូវតែជាអ្នកដែលមានសញ្ញាបត្របរិញ្ញាបត្រ STEM ត្រឹមខែសីហា ឆ្នាំ 2025 ។ ជាពិសេស អ្នកដែលអាចដាក់ពាក្យបាន មានដូចជាសញ្ជាតិ អូស្ត្រាលី ម៉ាឡេស៊ី ប្រ៊ុយណេ មីយ៉ាន់ម៉ា កម្ពុជា ហ្វីលីពីន ឥណ្ឌា សិង្ហបុរី ឥណ្ឌូនេស៊ី ប្រទេសថៃ ជប៉ុន សហរដ្ឋអាមេរិក ឡាវ និង វៀតណាម។
អាហារូបករណ៍ Quad ផ្តល់នូវអត្ថប្រយោជន៍ហិរញ្ញវត្ថុ ការផ្លាស់ប្តូរវប្បធម៌ បណ្តាញ និងកម្មវិធីនានា។ សម្រាប់ អត្ថប្រយោជន៍ហិរញ្ញវត្ថុ អ្នកដែលជាប់អាហារូបករណ៍នេះ (Quad Fellow) នឹងទទួលបានប្រាក់ឧបត្ថម្ភមួយដងចំនួន $20,000 ដើម្បីប្រើប្រាស់សម្រាប់ការចំណាយលើការសិក្សា។
សម្រាប់កម្មវិធីសិក្សាវិញ ក្នុងអំឡុងពេលសិក្សាអាហារូបករណ៍ Quad Fellows នឹងមានឱកាសបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកផ្សេងទៀត ដែលធ្វើការពាក់ព័ន្ធនឹងវិស័យអប់រំស្ទែម។ ជាពិសេស កម្មវិធីអតីតនិស្សិតសម្រាប់និស្សិតជាន់ខ្ពស់
នៅពេលបញ្ចប់ការសិក្សាពីកម្មវិធី Quad Fellowship អ្នកនឹងមានឱកាសចូលរួមជាមួយបណ្តាញអតីតនិស្សិតដើម្បីចូលរួមចំណែកលើការច្នៃប្រឌិត និងការស្រាវជ្រាវសម្រាប់ផលវិជ្ជមានទៅកាន់សង្គម។

ដំណាក់កាលនៃការដាក់ពាក្យមានបីដំណាក់កាលធំៗ គឺ៖
- ដំណាក់កាលទី១៖កម្មវិធីអនឡាញដែលស្នើសុំការសរសេរអត្ថបទបីធំៗ ព័ត៌មានផ្ទាល់ខ្លួន និងលិខិតណែនាំចំនួនបី។ យ៉ាងហោចណាស់លិខិតអនុសាសន៍ចំនួនពីរត្រូវតែចេញដោយសាស្រ្តាចារ្យដែលអាចនិយាយទៅកាន់សមត្ថភាពសិក្សារបស់បេក្ខជន។ មួយអាចមកពីទំនាក់ទំនងវិជ្ជាជីវៈ ឬទំនាក់ទំនងសិក្សាផ្សេងទៀត។
- ដំណាក់កាលទី២៖ ការពិនិត្យឡើងវិញរបស់អ្នកជំនាញ ដើម្បីវាយតម្លៃជំនាញក្នុងវិស័យ STEM របស់អ្នកដាក់ពាក្យ។
- ដំណាក់កាលទី៣៖សំភាសន៍ជុំចុងក្រោយដែលដើម្បីវាយតម្លៃចំណង់ចំណូលចិត្តចំពោះចំណុចប្រសព្វនៃ ការអប់រំស្ទែមនិងផលប៉ះពាល់សង្គម និងកំណត់បេក្ខជនដែលបង្ហាញពីភាពស្មោះត្រង់ ការចង់ដឹងចង់ឃើញ និងក្តីមេត្តាចំពោះពិភពលោកជុំវិញពួកគេ។
ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់តំណភ្ជាប់ https://apply.quadfellowship.org/apply/?sr=c22d91bc-1b26-4fd7-9e28-12249081805b និងដាក់ពាក្យឱ្យបានមុនថ្ងៃទី ៣ មីនា ២០២៥៕