Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន ម៉ាណែត ណែនាំឱ្យការ«ស្ថាបនាផ្លូវ ឬកាយលូ»ត្រូវគិតគូរៀបចំផ្លូវបណ្តោះអាសន្នជូនពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន ម៉ាណែត 

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ១៩ កុម្ភៈនេះ បានថ្លែងណែនាំដល់ក្រុមហ៊ុនស្ថាបនា ផ្លូវទាំងអស់ ដែលទទួលបានកិច្ចសន្យាពីរដ្ឋាភិបាល បើធ្វើផ្លូវ កាយលូហើយ ត្រូវដាក់លូទៅវិញភ្លាម មិនអាចទុកឱ្យកន្លែងនោះ នៅទុកចោលយូរនោះទេ។ការណែនាំនេះ គឺធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជាអធិបតី​ “ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប” ។

ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវ ឬកាយដាក់លូ នៅតាមមូលដ្ឋាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានណែនាំ និងចេញបញ្ជាដល់ក្រុមហ៊ុនទាំងអស់ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ត្រូវតែគិតគូរៀបចំ និងវិធីសាស្ត្រ រៀបចំដាក់ក្តារ ឬផ្លូវ ឱ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្ន ហើយកាយហើយកុំទុកចោលយូរដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ សម្តេច ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរមូលដ្ឋានមុនធ្វើផ្លូវ ត្រូវរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងការចូលរួមសហការ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង