681 ezgif.com resize
Swift cc time

ព្រះមហាក្សត្រនឹងយាងជាអធិបតីនៃសម័យប្រជុំ«ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម»នៅថ្ងៃស្អែក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងសម័យប្រជុំ លើកទី៣៨ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងធ្វើឡើងនៅព្រះបរមរាជវាំងនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្អែកនេះ ដោយមានរបៀបវារៈចំនួន១៣។

យោងតាមសេចក្តីជូនដំណឹង សម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៨ ក្រោមការចូលរួមដោយ ព្រះបាទសម្ដេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងពិនិត្យ សម្រេច និងពិគ្រោះយោបល់ របៀបវារៈចំនួន១៣ ដោយផ្តោតទៅលើ ការផ្ទេរ និងតែងតាំង ចៅក្រម, ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង, សមាសភាពនៃក្រុមអធិការកិច្ច, ការស្នើដំឡើងថ្នាក់ ឋានន្តរស័ក្តិតាមវេនអតីតភាព តាមកម្រិតសញ្ញាបត្រ ចំពោះចៅក្រម និងព្រះរាជអាជ្ញា, សំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌចៅក្រម ព្រះរាជអាជ្ញា។

បន្ថែមពីនេះ ព្រះមហាក្សត្រក៏នឹងត្រួតពិនិត្យលើការសំណើសុំចូលបម្រើការងារវិញ របស់លោកស្រី ខៀវ សុខា អតីតអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ការសំណើសុំដាក់ឱ្យនៅទំនេរគ្មានបៀវត្សរយៈពេល ២ឆ្នាំ របស់ព្រះរាជអាជ្ញារង ២នាក់ រួមទាំងការសំណើសុំអនុញ្ញាតច្បាប់ទៅបន្តការសិក្សា កម្មសិក្សា របស់ចៅក្រម និងព្រះរាជអាជ្ញារង៕


Khcct banner

អត្ថបទទាក់ទង