Cctime 6monthsfree desktop
Cc times  web banner kh (2)

អង្គការសម្រេចសុបិនកុមារកម្ពុជា បើកទទួលពាក្យ «អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ» សម្រាប់សិស្សចំនួន ៤៥នាក់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការសម្រេចសុបិនកុមារកម្ពុជា បើកទទួលពាក្យ «អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ» ទៅកាន់សិស្សចំនួន ៤៥នាក់ ដែលជាសិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ឬសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ២០២២, ២០២៣, ២០២៤ ដែលមិនទាន់មានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ និងវិទ្យាស្ថាន។

បើតាមការជូនដំណឹងរបស់អង្គការសម្រេចសុបិនកម្ពុជា បានឱ្យដឹងថា អង្គការសម្រេចសុបិនកុមារកម្ពុជាត្រូវការជ្រើសរើសសិស្សអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួន ៤៥នាក់ ដើម្បីចូលរៀនតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានគោលដៅមួយចំនួននៅរាជធានីភ្នំពេញ។

យុវជនដែលអាចដាក់អាហារូបករណ៍នេះជាសិស្សដែលមកពីបណ្តាខេត្តក្រុងទាំង២៥នៅក្នុងប្រទេសកម្ពុជា ដែលមានអាយុមិនលើសពី២៥ឆ្នាំ ព្រមទាំងជាយុវជនដែលមានការខិតខំរៀនសូត្រ មានមនសិការ និងឆន្ទៈខ្ពស់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។ លើសពីនេះ យុវជនជាសិស្សដែលមកពីគ្រួសារមានជីវភាពលំបាក និងខ្វះលទ្ធភាពបន្តការសិក្សា។

អាហារូបករណ៍នេះមានផ្តល់ជូនដូចជាថ្លៃសិក្សានៅសាកលវិទ្យាល័យ ឬ វិទ្យាស្ថានគោលដៅ ថ្លៃសម្ភារៈសិក្សា និងឯកសណ្ឋាន ថ្លៃចំណាយប្រចាំថ្ងៃដូចជាថ្លៃផ្ទះ ទឹកភ្លើង អាហារ និងផ្សេងៗ ថ្លៃធានារ៉ាប់រង និងវគ្គបណ្តុះបណ្តាលផ្សេងៗ។

បេក្ខជនដែលចាប់អារម្មណ៍ អាចជ្រើសរើសការស្នើសុំ និងដាក់ពាក្យតាមវិធីណាមួយដូចខាងក្រោម៖

១. អាចស្នើសុំ និងដាក់ពាក្យនៅការិយាល័យរបស់ អង្គការសម្រេចសុបិនកុមារកម្ពុជាដោយផ្ទាល់ ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ ១៦០ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។ លេខទូរសព្ទទំនាក់ទំនង ០៩៥ ៨១៩ ១៨១/០៣១ ២២ ១០ ៣៣៣ (ម៉ោងធ្វើការ ៨ព្រឹក ដល់ ៥ល្ងាច) ។

២. ទាញយកពាក្យតាមរយៈលីង៖ https://shorturl.at/4rWGJ

បន្ទាប់ពីបំពេញពាក្យរួចបេក្ខជនអាចផ្ញើមកកាន់ក្រុមការងារទទួលបន្ទុកអាហារូបករណ៍តាមរយៈតេឡេក្រាមឬ Email ខាងក្រោម៖

- លោក សួន ផល្លា តេឡេក្រាម៖ ០៩៥ ៨១៩ ១៨១ ឬ Email: [email protected]

- កញ្ញា មៀន ស្រីអ៊ីម តេឡេក្រាម៖ ០៣១ ២២ ១០ ៣៣៣ ឬ Email: [email protected]

អាហារូបករណ៍នេះមានផ្តល់ជូនសិស្សសម្រាប់សិក្សាជំនាញជាច្រើនដូចជា នីតិសាស្រ្ត រដ្ឋបាលសាធារណៈ សំណង់ស៊ីវិល អគ្គិសនី វិស្វកម្ម ចិត្តវិទ្យា ទេសចរណ៍ អក្សរសាស្រ្តអង់គ្លេស និងជំនាញផ្សេងៗទៀតជាច្រើនដែលមាននៅក្នុងឯកសារដែលបានភ្ជាប់ជូនតាមតំណភ្ជាប់ខាងក្រោម។ សាកលវិទ្យាល័យដែលស្ថិតក្នុងគោលដៅ មានដូចជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យសា្ថនពហុបច្ចេកទេសកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។

គួរបញ្ជាក់ផងដែរថា អាហារូបករណ៍នេះចាប់ផ្តើមទទួលពាក្យចាប់ពីពេលជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង