
កាណាដា៖ មានមនុស្សយ៉ាងហើចណាស់ ១៨នាក់បានរងរបួស និងប្រមាណ ៦២នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះក្នុងហេតុការណ៍យន្តហោះរបស់ក្រុមហ៊ុន Delta Air Lines ដែលបានធ្លាក់ផ្លូវរត់អំឡុងពេលចុះចត រួចក៏ក្រឡាប់ឆេះនៅអាកាសយានដ្ឋាន Toronto Pearson នៃប្រទេសកាណាដា ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាយន្តហោះ Delta Air Lines បានដឹកមនុស្សទៅដល់ទីកន្លែងដែលត្រូវធ្វើការចុះចតក៏ប៉ុនតែដោយសារតែអាកាសធាតុមិនអំណោយផល និងព្រិលធ្លាក់យ៉ាងខ្លាំងក្លាក៏បានបណ្តាលឲ្យយន្តហោះ CRJ-900 ផលិតដោយក្រុមហ៊ុន Bombardier ធ្លាក់ចុះក្រឡាប់ និងមួយសន្ទុះមកផ្ទុះឆេះនៅនឹងកន្លែងភ្លាមៗស្របពេលដែលមនុស្សនៅក្នុងយន្តហោះប្រមាណ ១៨នាក់រងរបួស និងអ្នករួមដំណើរផ្សេងទៀតត្រូវបានជួយសង្រ្គោះ។

ជាការឆ្លើយតបទៅនឹងការធ្លាក់យន្តហោះ CRJ-900 ក្រុមហ៊ុន Delta បានអះអាងថាខ្លួនកំពុងតែធ្វើការបន្ថែមដើម្បីបញ្ជាក់ព័ត៌មានលម្អិតជាលាក់នៃការធ្លាក់ពិតប្រាកដដោយបច្ចុប្បន្នគេសន្និដ្ឋានថាធ្លាក់ដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល៕