Smart saver cctime web bannertif

ឱកាសអាហារូបករណ៍ ចេន ហ្ស៊ី​ សម្រាប់និស្សិតបន្តការសិក្សាថ្នាក់ឧត្តមសិក្សា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អាហារូបករណ៍ ចេន ហ្ស៊ី​ ផ្តល់ជូនសម្រាប់និស្សិតបានការឧបត្ថម្ភដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា បើកទទួលពាក្យរហូតដល់ថ្ងៃទី ១៥ កុម្ភៈ ២០២៤។

បើតាមគេហទំព័រនៃ ក្រសួងអប់រំ បានឱ្យដឹងថា អាហារូបករណ៍ ចេន ហ្សី ត្រូវបានផ្តល់ជូនសម្រាប់សិស្សនិស្សិតក្នុងការបង់ថ្លៃសិក្សា ១០០% ដើម្បីអាចបន្តការសិក្សារបស់ពួកគេនៅថ្នាក់ឧត្តមសិក្សា។​

អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពី អាហារូបករណ៍ ចេន ហ្ស៊ី មានដូចជា ការបង់ថ្លៃសិក្សា ១០០% ប្រាក់ឧបត្ថម្ភប្រចាំខែ វគ្គបណ្តុះបណ្តាល ឬសិក្ខាសាលា ឱកាសកម្មសិក្សា និងឱកាសការងារ នាពេលអនាគត។

ដើម្បីអាចដាក់ពាក្យសុំអាហារូបករណ៍ សិស្សានុសិស្សអាចចូលតាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/q1EvD9hqXsDLHUXA6 ដោយបំពេញពាក្យឱ្យបានមុនថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ម៉ោង ១១:៥៩ យប់។

ដើម្បីអាចដាក់ពាក្យ សិស្សត្រូវមានលក្ខណៈសម្បត្តិដូចជា មានមានសញ្ជាតិខ្មែរ និងជាបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៣-២០២៤។ បន្ថែមពីនេះ សិស្សត្រូវចុះឈ្មោះចូលរៀនជាស្ថាពរនៅសាកលវិទ្យាល័យ និងជំនាញដែលអាហារូបករណ៍បានកំណត់(បង់ថ្លៃសិក្សារួច)។ ចំណែកឯកសារត្រៀមសម្រាប់ដាក់ពាក្យ មានដូចជា អត្តសញ្ញាណប័ណ្ណជាតិ ឬសំបុត្រកំណើត វិក្កយបត្របង់ថ្លៃសិក្សា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សមិទ្ធិផលផ្សេងៗ (បើមាន)។

គួរបញ្ជាក់ផងដែរថា អាហារូបករណ៍នេះ ផ្តល់ជូនដោយមូលនិធិព្រីនស៍ និងមានការគាំទ្រដោយក្រសួងអប់រំ ហើយឆ្នាំនេះជាលើកទី៤ហើយ ដែលអាហារូបករណ៍នេះបានជួយសិស្សនិស្សិតនៅកម្ពុជាដើម្បីសម្រេចក្តីស្រមៃនៅថ្នាក់ឧត្តមសិក្សា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង