ភ្នំពេញ៖ លោក ទៀ សុខា ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជាមេបញ្ជាការទ័ពជើងទឹក នៃកងយុទ្ធពលខេមរភូមិន្ទ។ នេះបើយោងតាម ព្រះរាជក្រឹត្យ ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងតាមសេចក្ដីក្រាបបង្គំថ្វាយរបស់សម្ដេច ហ៊ុន ម៉ាណែត និងបញ្ជាឱ្យអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។

គួរបញ្ជាក់ថាការតែងតាំងលោក ទៀ សុខា ធ្វើឡើងបន្ទាប់ពីឪពុករបស់លោកដែលជាអតីតមេបញ្ជាការទ័ពជើងទឹកលោក ទៀ វិញ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង ជារដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៥៕

.jpg?1739527481)