Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋបាលឃុំកណ្តឹង ខេត្តតាកែ ណែនាំមិនឲ្យធ្វើស្រូវប្រាំង ខណៈកង្វះប្រភពទឹក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបតំណាង

តាកែវ៖ មេឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានប្រកាសនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ណែនាំមិនឲ្យធ្វើស្រូវប្រាំង ដោយស្ថានភាពទឹកក្នុងអាងទន្លេបាទីមានកម្រិតកម្ពស់ស្រកចុះខ្លាំង មិនសមស្របនឹងធ្វើស្រូវប្រាំងជាលើកទី២ទៀតទេ។

មេឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ យោងតាមស្ថានភាពទឹកក្នុងអាងទន្លេបាទី ឃើញថាកម្រិតកម្ពស់ទឹកក្នុងអាងមានការស្រកចុះយ៉ាងខ្លាំង ដែលបរិមាណទឹកនេះពុំអាចបន្តបូមទន្លាក់តាមប្រឡាយមេ(ប្រឡាយហនុមាន) សម្រាប់ផ្គត់ផ្គង់ក្នុងការស្រោចស្រពស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋបានតទៅមុខទៀត។

ដើម្បីបង្ការខាតបង់ផលប្រយោជន៍របស់ប្រជាកសិករ រដ្ឋបាលឃុំកណ្តឹង បានផ្តល់ជូនដំណឹងជូនប្រជាពលរដ្ឋ សូមកុំបន្តធ្វើការបង្ករបង្កើនផលស្រូវរដូវប្រាំងជាលើកទី២ ព្រោះប្រភពទឹកពុំអាចផ្គត់ផ្គង់គ្រប់គ្រាន់ស្រោចស្រពបានតាមតម្រូវការទេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង