Cc times  web banner kh

នាយករដ្ឋមន្រ្តីថៃឲ្យពិនិត្យច្បាប់ការផ្អាកលក់«គ្រឿងស្រវឹង»ចាប់ពីម៉ោង២-៥ល្ងាច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ។ (រូបភាព៖ រាជរដ្ឋាភិបាលថៃ)

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn Shinawatra បានប្រកាសនៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃអង្គារថាលោកស្រីបានបញ្ជាឲ្យធ្វើពិនិត្យច្បាប់ហាមឃាត់ការលក់គ្រឿងស្រវឹងចាប់ពីម៉ោង ២រសៀល រហូតដល់ម៉ោង ៥ល្ងាចសេចក្តីព្រាងច្បាប់នេះធ្វើឡើងដើម្បីជំរុញកំណើនទេសចរណ៍ ជាពិសេសឆ្លើយតបទៅក្រុមហ៊ុនធំៗដែលថាច្បាប់ចាស់នេះបានឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកស៊ីរបស់ក្រុមធុរជន។ 

ឆ្លើយសំណួរជាមួយអ្នកកាសែតថៃលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានបញ្ជាឱ្យភ្នាក់ងារពាក់ព័ន្ធពិនិត្យមើលច្បាប់រឹតបន្តឹងការលក់គ្រឿងស្រវឹងដែលច្បាប់ចាស់បានសម្រេចហាមឃាត់ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទចន្លោះពីម៉ោង ២រសៀល-៥ល្ងាច ការពិនិត្យច្បាប់នេះឡើងវិញក្នុងគោលបំណងជំរុញទេសចរណ៍ហើយអាជ្ញាធរមានភារកិច្ចវាយតម្លៃផលប៉ះពាល់នៃការហាមឃាត់ការលក់គ្រឿងស្រវឹងក៏ដូចជាការរឹតបន្តឹងការប្រើប្រាស់គ្រឿងស្រវឹងលើពិធីបុណ្យព្រះពុទ្ធសាសនា ដើម្បីកំណត់ពីឥទ្ធិពលគ្រឿងស្រវឹងមកលើវិស័យទេសចរណ៍ថៃ។

សម្រាប់លោកស្រី Paetongtarn ការពិនិត្យឡើងវិញត្រូវតែផ្តល់អាទិភាពដល់សុវត្ថិភាពសាធារណៈ និងការពារអនីតិជនពីការចូលប្រើប្រាស់គ្រឿងស្រវឹង។ លោកស្រីបានបន្តថា៖ «ប្រសិនបើយើងអាចបង្កើនប្រាក់ចំណូលអាជីវកម្ម និងជំរុញវិស័យទេសចរណ៍ យើងក៏ត្រូវធានាថាកុមារត្រូវបានការពារពីការប្រើគ្រឿងស្រវឹងផងដែរ»៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
ពាក្យទាក់ទង: ថៃ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង