Cc times  web banner kh

មេដឹកនាំកម្ពុជា-ហ្វីលីពីនជំរុញការងារ«ការទូតសេដ្ឋកិច្ច»ជាងបញ្ហាភូមិសាស្ត្រនយោបាយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ហ្វីលីពីន៖ ក្នុងសេចក្តីថ្លែងការណ៍រួមរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិង លោក Ferdinand R. Marcos Jr.ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានផ្តោតសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើកិច្ចការងារ សេដ្ឋកិច្ច និងការវិនិយោគ។

ផ្តើមដំបូងពីលោក Marcos បានថ្លែងរាយការណ៍ពីកិច្ចពិភាក្សាគ្នារវាង លោក និង សម្តេច ហ៊ុន ម៉ាណែត អំពីវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា និងហ្វីលីពីន ស្វែងរកឱកាសថ្មីៗ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ លើវិស័យពាណិជ្ជកម្ម និង វិនិយោគ។សម្រាប់លោក Marcos ស្វាគមន៍កិច្ចសហប្រតិបត្តិការជាផ្លូវការ ស្តីពីការជៀសវាងការយកពន្ធទ្វេដង និង ការផ្លាស់ប្តូរការអនុវត្តល្អបំផុតក្នុងច្បាប់ប្រកួតប្រជែង ដែលហ្វីលីពីន និងកម្ពុជាទាំងពីរចាត់ទុកថា មានសារៈសំខាន់ក្នុងការទាក់ទាញ និង សម្របសម្រួលដល់ការវិនិយោគទ្វេភាគី និង សកម្មភាពសេដ្ឋកិច្ចរវាងវិស័យធុរកិច្ច។

បើតាមលោក Marcos ប្រទេសហ្វីលីពីន មើលឃើញកម្ពុជាជាដៃគូដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀងអាហារ ហើយលោករីករាយឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្នុង វិស័យកសិកម្ម និង វិស័យកសិកម្ម។

ចំណែក សម្តេច ហ៊ុន ម៉ាណែត បានថ្លែងពីការចូលរួមរបស់កម្ពុជាឈររួចរាល់ជាស្រេចក្នុងការរួមចំណែកក្នុងការធានាសន្តិសុខស្បៀងអាហាររបស់ហ្វីលីពីន តាមរយៈ ការនាំចេញអង្ករ និង អាហារផ្សេងទៀតទៅហ្វីលីពីន។ក្នុងនាមមេដឹកនាំកម្ពុជា សម្តេច បានធានាថា កម្ពុជាលើកទឹកចិត្តខ្លាំងលើការពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច។

ជារួមក្នុងសេចក្តីថ្លែងការណ៍រួមនេះ មេដឹកនាំកម្ពុជា-ហ្វីលីពីន គឺបានផ្តោតសំខាន់លើការងារការទូតសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម, វិនិយោគ, ធុរកិច្ច, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សុខាភិបាល, វប្បធម៌, អប់រំ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ,បច្ចេកវិទ្យា និង ការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង