681 ezgif.com resize
Swift cc time

ប្រតិភូកុមារកម្ពុជា ៤រូប នឹងចូលរួម «សន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិច ឆ្នាំ២០២៥» នៅជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ប្រតិភូកុមារកម្ពុជា ៤រូប នឹងចូលរួម «សន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិច ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្វូគូអូកា ប្រទេសជប៉ុន។

មុននឹងជាប់ជាប្រតិភូកុមារ កុមារា កុមារី និងអាណាព្យាបាលបាន រួមវគ្គសម្ភាសន៍ផ្ទាល់កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។ ជាក់ស្តែង កុមារទាំងអស់ សុទ្ធតែបានបង្ហាញសមត្ថភាព ភាពក្លាហាន និងចំណេះដឹងយ៉ាងល្អប្រសើរ ប៉ុន្តែដោយសារការកំណត់នៃកម្មវិធី មានតែប្រតិភូកុមារ ០៤រូប ប៉ុណ្ណោះដែលនឹងត្រូវជ្រើសរើសឱ្យចូលរួម "សន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិច ឆ្នាំ២០២៥"។

យោងតាមបញ្ជីរាយនាមកុមារា កុមារី ដែលជាប់ស្ថាពរក្នុងកម្មវិធីសន្និសិទនេះ មានកុមារី ២រូប និងកុមារា ២រូប ដែលមានឈ្មោះ កុមារី តូណា លីសា មកពី សាលាបឋមសិក្សាឬស្សីកែវ កុមារី ស្រូយ បូរដានាថ មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ កុមារា សិរី នុរក្សពង្ស មកពីសាលារៀនសុវណ្ណភូមិ (សាខាច្បារអំពៅ) និងកុមារា មាស ណុបខូលីន មកពីសាលាបឋមសិក្សាស្ទឹងមានជ័យ។

កុមារា និងកុមារី ដែលបានជាប់ជាប្រតិភូកុមារ តំណាងប្រទេសកម្ពុជា ចូលរួមក្នុង "សន្និសិទកុមារអាស៊ី-ប៉ាស៊ីហ្វិច ឆ្នាំ២០២៥ - The Asian-Pacific Children's Convention (APCC) 2025" ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្វូគូអូកា ប្រទេសជប៉ុន។

គួរបញ្ជាក់ថា កម្មវិធី APCC នេះ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៨៩ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងបង្កើតទំនាក់ទំនងរវាងកុមារក្នុងតំបន់ឱ្យមានភាពស្និតស្នាល និងអភិវឌ្ឍសមត្ថភាពកុមារឱ្យយល់ដឹងអំពីវប្បធម៌ អរិយធម៌ និងទម្លាប់ក្នុងការរស់នៅរបស់កុមារតាមប្រទេសនីមួយៗ៕

Khcct banner

អត្ថបទទាក់ទង