Cc times  web banner kh

ក្រសួងរៀបចំដែនដី កំពុងរកដំណោះស្រាយបញ្ចប់វិវាទដីធ្លី និងការគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ឆ្នាំង៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយកចិត្តទុកដាក់គិតគូររកដំណោះស្រាយបញ្ចប់វិវាទដីធ្លីនិងការគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំងឱ្យបានត្រឹមត្រូវដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់ក្នុងសង្គមជាតិនិងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ។

ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនិងពិភាក្សាការងារគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថានេះគឺជាឱកាសរបស់យើងទាំងអស់គ្នាក្នុងការរួមគ្នាបញ្ចប់នូវបញ្ហាវិវាទដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំង។ លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងក្របខណ្ឌនៃការចុះវាស់វែងដីធ្លីនៅទូទាំងប្រទេសមកដល់ពេលនេះយើងវាស់វែងបានប្រមាណបួនលានក្បាលដីហើយ ហើយការចុះវាស់វែងដីធ្លីនេះ សម្រាប់មន្ត្រីសុរិយោដីគឺជាការចុះប្រមូលទិន្នន័យព័ត៌មានដើម្បីវិនិច្ឆ័យលើក្បាលដីនីមួយៗ តាមបច្ចេកទេសសុរិយោដី ដែលការវាស់វែងក្បាលដីនេះនឹងអាចបញ្ចប់រួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះចូលមកដល់។ ការដោះស្រាយវិវាទដីធ្លីនៅទូទាំងប្រទេសបានដោះស្រាយជោគជ័យអស់ជាច្រើនករណីនិងនៅសល់ត្រឹមប្រមាណក្រោម ១០០០ ករណីប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។

រីឯនៅខេត្តសៀមរាបគឺបានដោះស្រាយបញ្ចប់ទាំងស្រុងនូវបញ្ហាវិវាទដីធ្លីរវាងប្រជាជននិងអាជ្ញាធរជាតិអប្សរា។ ដោយឡែកចំពោះបឹងទន្លេសាបដែលត្រូវបានបែងចែកជាបីតំបន់គឺតំបន់ ៣ ជាតំបន់ព្រៃលិចទឹក, តំបន់២ ជាតំបន់អាស្រ័យផល និងតំបន់១ ជាតំបន់លំនៅឋានដោយក្នុងនោះក្រុមការងារនិងអាជ្ញាធរបានប្រកាន់យកគោលជំហរជាក់លាក់ដើម្បីរក្សានូវអាយុជីវិតបឹងទន្លេសាបពីព្រោះបឹងទន្លេសាបនិងទន្លេមេគង្គឱ្យផលដល់ប្រទេសជាតិនិងប្រជាជនក្នុងរង្វង់ប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ, ចំពោះបញ្ហាបុរីគឺបានដោះស្រាយសម្របសម្រួលវិវាទរវាងអតិថិជននិងម្ចាស់បុរីបានជាច្រើនករណីនិងនៅសល់តិចតួចប៉ុណ្ណោះដែលរងចាំការដោះស្រាយបញ្ចប់ស្របតាមគោលការណ៍សម្រុះសម្រួលគ្នា។

ជាមួយនេះក្រសួងក៏បានផ្ដល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋនិងវិស័យឯកជនដោយដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញភ្ជាប់នូវ ២៥ រាជធានីខេត្តទូទាំងប្រទេស ដែលការងារទាំង ៦ ចំណុចខាងលើនេះគឺជាការងារដែលក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានអនុវត្តដើម្បីលុបបំបាត់ភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ និងជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ។

លោកឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យអង្គប្រជុំចូលរួមសហការពិនិត្យពិភាក្សារកដំណោះស្រាយអោយបានសមស្របលើបញ្ហាវិវាទដីធ្លីនីមួយៗនិងចុះបញ្ជីដីអោយបានចប់សព្វគ្រប់ដើម្បីបញ្ចប់ភាពចម្រូងចម្រាស់ទាំងនោះនៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង