Cc times  web banner kh

សេដ្ឋីអាម៉េរិក Elon Musk អំពាវនាវឱ្យបិទ VOA និងវិទ្យុអឺរ៉ុបសេរី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ មហាសេដ្ឋីអាម៉េរិកលោក Elon Musk នៅល្ងាចថ្ងៃទី ៩ ខែកុម្ភៈ បានអំពាវនាវឱ្យបិទប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយសហរដ្ឋអាម៉េរិករួមមាន វិទ្យុអឺរ៉ុបសេរី(RFE) និងសំឡេងសហរដ្ឋអាម៉េរិក (VOA) ដោយលោកបានចាត់ទុកថាប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះបានចំណាយលុយពន្ធពលរដ្ឋអាម៉េរិកអស់រាប់លានដុល្លារក្នុងមួយឆ្នាំៗ ហើយលោកបានបញ្ជាក់ទៀតថាសព្វថ្ងៃនេះអ៊ឺរ៉ុបមានសន្តិភាព និងធិបតេយ្យពេញលេញហើយដូចច្នេះវាជាការប្រសើរនិងចំណេញលុយជាតិប្រសិនបើប្រព័ន្ធផ្សព្វផ្សាយទាំងពីរត្រូវបានបិទ។

បេសកជនពិសេសរបស់រដ្ឋបាលលោកត្រាំ លោក Richard Grenell

បេសកជនពិសេសរបស់រដ្ឋបាលលោកត្រាំ លោក Richard Grenell បានអះអាងថា "វិទ្យុអឺរ៉ុបសេរី និងសំឡេងអាម៉េរិក គឺជាប្រព័ន្ធផ្សព្វផ្សាយដែលបង់ដោយអ្នកបង់ពន្ធអាម៉េរិកវាគឺជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ហើយបណ្តាញផ្សព្វផ្សាយទាំងនេះពោរពេញទៅដោយសកម្មជនឆ្វេងនិយម លោកបានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយទាំងពីរហួសសម័យការនិងខ្ចះខ្ចាយលុយរបស់ពលរដ្ឋអាម៉េរិក។

ទាំងសេដ្ឋីអាម៉េរិក Elon Musk និងលោក Richard Grenell បានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះការផ្តល់មូលនិធិរបស់រដ្ឋាភិបាលអាម៉េរិកដល់អង្គការប្រព័ន្ធផ្សព្វផ្សាយ ដោយលើកហេតុផលថា លុយអ្នកជាប់ពន្ធមិនគួរត្រូវបានប្រើប្រាស់ដើម្បីគាំទ្រប្រព័ន្ធផ្សព្វផ្សាយទាំងនេះទេ។

សម្រាប់លោក Elon Musk ក្នុងនាមជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) បានរិះគន់ការបង់ប្រាក់សហព័ន្ធដល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដូចជា Politico, Associated Press និង The New York Times ដោយលោកចាត់ទុកថាពួកគេប្រើប្រាស់មូលនិធិពន្ធពលរដ្ឋអាម៉េរិកមិនមានប្រសិទ្ធភាព និងដើរផ្ទុយពីប្រយោជន៍ជាតិ។

ស្រដៀងគ្នានេះដែរ លោក Grenell ក្នុងនាមជាបេសកជនបេសកកម្មពិសេសរបស់លោក Trump បានថ្កោលទោសជាសាធារណៈចំពោះការចំណាយរបស់រដ្ឋាភិបាលលើការប្រព័ន្ធផ្សព្វផ្សាយ និងគាំទ្រជំហរលោក Elon Musk ក្នុងបិតប្រព័ន្ធផ្សព្វផ្សាយទាំងពីរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង