Smart saver cctime web bannertif

ក្រសួងអប់រំ ផ្តល់ «អាហារូបករណ៍ថ្នាក់កុំព្យូទ័រ» សម្រាប់សិស្សពីកម្រិតបឋម ដល់វិទ្យាល័យ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ និង សាលា អុី-ស្គូល ផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ តាមរយៈប្រព័ន្ធអនឡាញ។

ក្រសួងអប់រំ បានសហការគ្នាជាមួយនឹងអ៊ីស្គូល ខេមបូឌា ដើម្បីផ្តល់អាហារូបករណ៍សម្រាប់សិក្សាកុំព្យូទ័រដោយឥតគិតថ្លៃ ពី កម្រិតបឋមសិក្សាដល់កម្រិតវិទ្យាល័យ។

សម្រាប់កម្រិតបឋមសិក្សា មានផ្តល់ជូនសិស្សដែលកំពុងសិក្សានៅថ្នាក់ទី ៤ ទី៥ និងទី៦ ដែលនឹងសិក្សានៅថ្ងៃច័ន្ទ ពុធ និងសុក្រ ដោយបែងចែកជាពីរក្រុម គឺក្រុមទី១ សិក្សាម៉ោង ៧ ដល់ ៨ យប់ ចំណែកឯក្រុមទី២ សិក្សាម៉ោង ៨ ដល់ ៩​ យប់។

បន្ថែមពីនេះ អាហារូបករណ៍នេះក៏ផ្តល់ជូនសិស្សានុសិស្សដែលកំពុងសិក្សា កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យដែលមានកម្រិតថ្នាក់ពីថ្នាក់ទី ៧ ដល់ទី១២ ដែលនឹងសិក្សានៅថ្ងៃ អង្គារ ព្រហស្បតិ៍ និងសៅរ៍ ដោយបែងចែកជាពីរវេនគឺ វេនម៉ោង ៧ ដល់ ៨ យប់ សម្រាប់ក្រុមទី១ និងម៉ោង ៨ ដល់ ៩ យប់ សម្រាប់ក្រុមទី២។

ការសិក្សានេះនឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ដែលសិស្សអាចសិក្សាតាមរយៈកម្មវិធី ZOOM ជាមួយនឹងកម្មវិធីទូរស័ព្ទដៃ E-School ដោយប្រើ​ សៀវភៅ Digital KIDS និង Digital Teens។

ការចូលរៀននឹងចាប់ផ្តើមនៅថ្ងៃទី ០៣ មីនា ២០២៥ ប្រសិនបើមានចំណាប់អារម្មណ៍ សូមចុះឈ្មោះតាមតំណភ្ជាប់ https://forms.gle/GRLynLqg6Vdu8nDg7

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង