681 ezgif.com resize
Swift cc time

«នាវាទេសចរណ៍»១គ្រឿងដឹកភ្ញៀវជាង៧០០នាក់ ចូលចតកំពង់ផែក្រុងព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ព្រះសីហនុ៖ នាវាទេសចរណ៍ចំនួន ១គ្រឿង ឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ MARSHALL ISLAND បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីចូលមកទស្សនាកម្សាន្តនៅកម្ពុជា។

នាវាទេសចរណ៍ចំនួន ១គ្រឿងមានឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ MARSHALL ISLAND មានបណ្តោយ ២២៣.៧៤ ម៉ែត្រ ទទឹង ៣១ ម៉ែត្រ មានជម្រៅ ៧ ម៉ែត្រ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលនាំមកនូវភ្ញៀវទេសចរណ៍ចំនួន ៧២៥នាក់ ស្រី ៣៩១នាក់ ស្មើនឹង ១៨សញ្ជាតិ និងមាននាវិកសរុបចំនួន ៥៤៥នាក់ ស្រី១៣៣នាក់ ស្មើនឹង៤៤សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ៥៨៩នាក់ និងអង់គ្លេស៦៦នាក់។

គួរបញ្ជាក់ថា នាវាទេសចរណ៍នេះ បានធ្វើដំណើរចាកចេញពីប្រទេសថៃ រួចចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីចូលទស្សនានៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ នាវាទេសចរណ៍ មានគម្រោងចាកចេញពីកម្ពុជា នៅវេលាម៉ោង ២០:០០នាទី ថ្ងៃដដែល ឆ្ពោះទៅកាន់ប្រទេសវៀតណាមបន្ត៕


Khcct banner

អត្ថបទទាក់ទង