.jpg?1739177371)
ភ្នំពេញ៖ ព្រឹត្តិការណ៍«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា នៅបរិវេណសួនហាត់ប្រាណ មាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងបង្កើនទីផ្សា ស្វែងរកដៃគូសម្រាប់អាជីវករ។
កម្មវិធី«ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨» ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប និងមានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ ផលិតផលរបស់សហគមន៍ រួមមានបន្លែផ្លែឈើស្រស់ ដំណាប់ផ្លែឈើក្រៀម អង្ករ ស្វាយចន្ទី ម្រេច ដំឡូងមី វត្ថុអនុស្សាវរីយ៍ និងផលិតផលធ្វើពីសូត្រជាដើម។
.jpg?1739177403)
គួរបញ្ជាក់ថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ បានរៀបចំ ១៧លើក រួមមកហើយ ដោយនៅឆ្នាំ២០២៤ បានទាក់ទាញអាជីវករ ផលិតករ អ្នក ផ្គត់ផ្គង់ អ្នកកែច្នៃ ម្ចាស់កសិដ្ឋាន និងសហគមន៍ ផលិតបន្លែផ្លែឈើខ្មែរ មកពីបណ្តាខេត្តក្រុងចំនួន១៦ យកផលិតផលរបស់ខ្លួន មកដាក់តាំងបង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្ម សរុបមានក្រុមហ៊ុន/សហគ្រាស ចូលរួមចំនួន១១៣ និងមានស្តង់ពិព័រណ៍សរុបចំនួន១២៥ស្តង់៕

.jpg?1739177449)