Smart saver cctime web bannertif

Green Sphere កំពុងជ្រើសរើសយុវជន ១១រូប ដើម្បីយល់ដឹងអំពី«បរិស្ថាននៅក្នុងសហគមន៍» នៅខេត្តកំពត

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ គម្រោង Green Sphere ជ្រើសរើសយុវជន១១រូប ដែលមានអាយុ ១៨ ឆ្នាំឡើង ដើម្បីចូលរួមកម្មវិធី Green Sphere ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៩ មីនា ឆ្នាំ២០២៥ នៅខេត្តកំពត។

បើតាមគេហទំព័រនៃ Future Pioneers បានឱ្យដឹងថា យុវជនមួយក្រុម បានបង្កើតគម្រោងមួយដែលមានឈ្មោះថា Green Sphere ដែលប្រព្រឹត្តិក្នុងរយៈពេលបីថ្ងៃក្រោមប្រធានបទ “ យុវជនត្រូវបានផ្សារភ្ជាប់ជាមួយបរិស្ថាន និងសហគមន៍ ” ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៩ មីនា ឆ្នាំ២០២៥ នៅសហគមន៍ នេសាទកំពង់សាមគ្គី ក្នុងខេត្តកំពត ។ កម្មវិធីនេះនឹងអនុញ្ញាតឱ្យយុវជនសហការគ្នាពិភាក្សាជាក្រុម ផ្លាស់ប្តូរគំនិតគ្នា ព្រមទាំងយល់ដឹងកាន់តែ ស៊ីជម្រៅអំពីនិរន្តរភាពរបស់របស់បរិស្ថាន។

យុវជនដែលត្រូវបានជ្រើសរើសនឹងមិនតម្រូវឱ្យចំណាយអ្វីឡើយ ជាពិសេស អាចចូលរួមចំណែកដល់ការ ការអភិរក្សបរិស្ថាន ទទួលបានការចែករំលែកចំណេះដឹងពីប្រធានសហគមន៍ និងវាគ្មិន ព្រមទាំងទទួលបានបទពិសោធន៍ ផ្ទាល់នៃការរស់នៅក្នុងនាមជាអ្នករស់នៅក្នុងសហគមន៍។ អ្វីដែលពិសេសជាងនេះទៅទៀត គឺយុវជននឹងចូលរួមក្នុងការដាំដើមកោងកាងចំនួន 150 ដើម ដើម្បីស្តារ ប្រព័ន្ធអេកូឡូស៊ីនៅតាមឆ្នេរសមុទ្រផងដែរ។

ដើម្បីអាចដាក់ពាក្យចូលរួមបាន យុវជនត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា មានអាយុយ៉ាងតិច១៨ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សា ឬបរិញ្ញាបត្ររងត្រូវបានផ្តល់អាទិភាព ជាពិសេស យុវជនអាចតាំងចិត្តយ៉ាងពេញទំហឹង 3ថ្ងៃ 2យប់ ក្នុងសហគមន៍ ព្រមទាំងមានចិត្តស្រលាញ់បរិស្ថាន និរន្តរភាព និងពង្រឹងសហគមន៍ និងមានឆន្ទៈក្នុងការរៀនសូត្រ និងចូលរួមយ៉ាងសកម្មក្នុងគ្រប់សកម្មភាព។

គម្រោងនេះត្រូវបានចូលរួមដឹកនាំដោយ លោក ពៀត វិឆៃ កញ្ញា តេង លីហ្សា, កញ្ញា សុខ គីមអ៊ី ,​ កញ្ញា វ៉ាន់ ម៉ីស័ង, និង វិន អេឡែន ដែលជាក្រុមស្នូលក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើមនេះទទួលបានជោគជ័យ។ លោក ពៀត វិឆៃ ដែលជាអ្នកដឹកនាំគម្រោង បានលើកឡើងថា Green Sphere មានបំណងក្នុងការលើកទឹកចិត្តយុវជនឲ្យចូលរួម សកម្មភាព អភិរក្សបរិស្ថាននិងនិរន្តរភាព។ “តាមរយៈគំនិតផ្តួចផ្តើមដូចជា Green Sphere យើងមានគោលបំណង ផ្តល់ជា ចំណេះដឹង បទពិសោធន៍ និងបំផុសគំនិតដល់យុវជន ឱ្យចូលរួមសកម្មភាពបរិស្ថាននៅក្នុងសហគមន៍ របស់ពួកគេ។”

គួរបញ្ជាក់ផងដែរថា ដើម្បីអាចចូលរួមបាន យុវជនត្រូវដាក់ពាក្យតាមតំណភ្ជាប់ https://forms.gle/SWxL1SqCr3RcvYxU9 ឱ្យបានមុនថ្ងៃទី ១៤ កុម្ភៈ ២០២៥៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង