![](https://cdn.cc-times.com/kh.cc-times.com/media/59014/large/6c91fb2d0459572ff51992f2009f81d2.jpg?1738898090)
អាម៉េរិក៖ សមាជិកសភាអាម៉េរិកប្រមាណ ៤ រូបបានប្រកាសស្នើបណ្តេញមហាសេដ្ឋីអាម៉េរិក Elon Musk ដែលបច្ចុប្បន្នលោកជាអ្នកដឹកនាំនាយកដ្ឋានប្រសិទ្ធភាពកាន់កាប់ថវិការផ្សេងៗដែលជាចំណាយចាំបាច់របស់រដ្ឋ។ ការប្រកាសស្នើររបស់សមាជិកសភាអាម៉េរិកបណ្តេញសេដ្ឋីអាម៉េរិក Elon Musk ធ្វើឡើងនៅក្នុងសន្និសីទព័ត៌មានមួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃព្រហស្បតិ៍សមាជិកសភាអាម៉េរិកបានចាត់ទុកលោកប្រធានាធិបតីដូណាល់ត្រាំឲ្យអំណាចលោក Elon Musk លើសពីការស្មានទុកដោយសេដ្ឋីរូបនេះបានបង្កបញ្ហាជាច្រើនដល់អាម៉េរិករួមមានការបិទទីភ្នាក់ងារ USAID ចោលដែលជាភ្នាក់ងាររដ្ឋាភិបាលមានអាយុកាលជាច្រើនឆ្នាំ ដោយការបិទ USAID បានធ្វើឲ្យប៉ះពាល់ដល់ការងារពលរដ្ឋអាម៉េរិករាប់ម៉ឺននាក់ និងមនុស្សរាប់លានទៀតត្រូវបានផ្តាច់ជំនួយតាមរយៈ USAID។
![](https://cdn.cc-times.com/kh.cc-times.com/media/59015/large/2.jpg?1738898095)
តាមក្រុមសមាជិកសភាពដដែលរឿងដែលចាំបាច់បំផុតនោះមហាសេដ្ឋីអាម៉េរិកគួរតែត្រូវបានបណ្តេញចេញពីតំណែងបើមិនដូចច្នេះទេសហរដ្ឋអាម៉េរិកនិងប្រឈមជាមួយការវឹងវរមិនធ្លាប់កើតមាន។
![](https://cdn.cc-times.com/kh.cc-times.com/media/59017/large/g.jpg?1738898137)
គួរបញ្ជាក់ថា ភ្នាក់ងារ USAID គឺជាអង្គការដ៏ធំមួយរបស់សហរដ្ឋអាម៉េរិកបង្កើតឡើងនៅថ្ងៃទី ៣ វិច្ឆិកា ក្នុងឆ្នាំ១៩៦១ ដោយប្រធានាធិបតីអាម៉េរិកទី៣៥ លោក John F. Kennedy ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការអប់រំកុមារ ការផ្តល់ទឹកស្អាត និងគាំទ្រដល់វិស័យអភិវឌ្ឍន៍ផ្សេងៗទៀតក្នុងប្រមាណ ១២០ប្រទេស នៅជុំវិញពិភពលោក ជាមួយនឹងថវិកាប្រមាណជាង ៤៣ពាន់លានដុល្លារសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០២៣ ស្មើនឹងប្រមាណ ០.៧% នៃថវិកាចំណាយទាំងអស់ក្នុងរដ្ឋាភិបាលប្រចាំឆ្នាំ។
![](https://cdn.cc-times.com/kh.cc-times.com/media/59016/large/2640cf271c4a2c9d599f214e06faa567.jpg?1738898100)
ទីភ្នាក់ងារនេះត្រូវបានមហាសេដ្ឋីអាម៉េរិក Elon Musk ស្នើទៅលោកប្រធានាធិបតីដូណាល់ត្រាំបិទចោលក្រោមហេតុផលថារាល់ការចំណាយបង់ពន្ធរបស់ពលរដ្ឋអាម៉េរិករួមចំណែកក្នុង USAID ដើរផ្ទុយពីផលប្រយោជន៍របស់ពលរដ្ឋអាម៉េរិក៕