681 ezgif.com resize
Swift cc time

ព្រឹត្តិការណ៍«បុណ្យភ្នំ» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ កុម្ភៈ នៅឧទ្យានជាតិគីរីរម្យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

កំពង់ស្ពឺ៖ មហោស្រពទេសចរណ៍ វប្បធម៌ តន្ត្រី និងកីឡាដែលគ្មានថង់ប្លាស្ទិក«បុណ្យភ្នំ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទិ១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ រយៈពេល2យប់ 2ថ្ងៃពេញ ស្ថិតនៅឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីតព្រះរាជដំណាក់ ដែលបើកឲ្យចូលរួមទស្សនាដោយសេរី។

ព្រឹត្តិការណ៍«បុណ្យភ្នំ» ស្ថិតនៅឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ នឹងបើកឲ្យចូលរួមទស្សនាដោយសេរី ដោយមានព្រឹត្តិការណ៍ពិសេសៗសម្រាប់កម្សាន្តជាច្រើនរួមមាន៖ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ដើម្បីកុមារខេត្តកំពង់ស្ពឺ, ការប្រកួតប៉េតង់មហាជន, ការប្រកួតបាល់ទះមហាជន, ការបោះជំរំ, ការជួបជុំ និងធ្វើដំណើរជាមួយក្រុមយានយន្តផ្សងព្រេង, ជំរំអាហារ និងភេស្ជជៈជាង ៥០០០មុខមកពីទូទាំងប្រទេស រួមទាំងការប្រគុំតន្រ្តីធំ ២រសជាតិផងដែរ។

កម្មវិធីនេះ មានការតុបតែង លម្អសម្រាប់ថតរូបស្អាតៗ តាមបណ្តោយផ្លូវជាង៤គីឡូម៉ែត្រ។ដោយឡែក សម្រាប់បេក្ខជនដែលមានបំណងចូលរួមប្រកួតរត់ប្រណាំង, ប្រកួតប៉េតង់, និងប្រកួតបាល់ទះ ត្រូវចុះឈ្មោះដោយសេរីត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥៕


Khcct banner

អត្ថបទទាក់ទង