Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រោយទទួលជំនួយពីសម្តេច ហ៊ុន សែន យុវជន ណន សុខហេង បើក«ហាងនំប៉័ងសម្ដេចតាចិត្តធម៌»តាមក្តីស្រមៃ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យុវជន ណន សុខហេង បើក « ហាងនំប៉័ងសម្ដេចតាចិត្តធម៌ » តាមក្តីស្រមៃ ក្រោយទទួលជំនួយពីសម្តេច ហ៊ុន សែន ជាថវិកាចំនួន ១០,០០០ដុល្លារនិង ៣៥លានរៀល។

បើតាមការបង្ហោះជាសាធារណៈលើគេហទំព័រហ្វេសប៊ុកនៃ សម្តេចហ៊ុនសែន បានឱ្យដឹងថា យុវជន ណន សុខហេង មានអាយុ ២២ ឆ្នាំ មកពីខេត្តក្រចេះ បានទទួលជំនួយជាថវិកាចំនួន ១០,០០០ដុល្លារ និង ៣៥លានរៀល បន្ទាប់មក យុវជនរូបនេះ បានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដែលអាចប្រកបរបរចិញ្ចឹមគ្រួសាររបស់ខ្លួន។

យុវជន ណន សុខហេង ទទួលបានជំនួយនេះ បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះជាមួយ និងថៅកែដែលមាន ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ដោយមានការចូលរួមពីគណៈកម្មកាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជានិងស្នងការរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល ៣ខែ ៥ថ្ងៃហើយ ដែលនៅពេលការសម្របសម្រួលបញ្ចប់រួចហើយនោះ។

បន្ថែមពីនេះ សម្តេចហ៊ុនសែន ថែមទាំងបាន ផ្តាំផ្ញើដល់យុវជនរូបនេះថា «ចៅត្រូវផលិតឲ្យមានគុណភាព មានអនាម័យ ឆ្ងាញ់ និងតម្លៃសមរម្យ។ចៅត្រូវឈានទៅរកការផលិតនំផ្សេងទៀតដូចជានំបុណ្យខួបកំណើតជាដើមដែលចៅបាននិយាយប្រាប់តា។ ចៅត្រូវចាំទីផ្សារមានការប្រកួតប្រជែងទាំងគុណភាពទាំងរសជាតិនិងតម្លៃ»៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង