Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវតី ហ៊ុន ជាតិវរលក្ខណ៏ ទទួលបានបរិញ្ញាបត្រជំនាញ«ទំនាក់ទំនងអន្តរជាតិនិងនយោបាយ»ពីអូស្ត្រាលី

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អូស្ត្រាលី៖យុវតី ហ៊ុន ជាតិវរលក្ខណ៏ បានសម្រេចក្តីស្រមៃរបស់ខ្លួនដោយទទួលបានបរិញ្ញាបត្រជំនាញ«ទំនាក់ទំនងអន្តរជាតិ និង នយោបាយ»ពីសាកលវិទ្យាល័យ Deakin University ជាសាកលវិទ្យាល័យដែលបានជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យកំពូល ក្នុងចំណោមសាកលវិទ្យាល័យល្បីៗជាច្រើននៅទូទាំងពិភពលោក ដែលមានទីតាំងនៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី។

យុវតី ហ៊ុន ជាតិវរលក្ខណ៏ គឺជាចៅបង្កើតរបស់អ្នកឧញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន និង ជាចៅស្រីរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ការទទួលបានបរិញ្ញាបត្រជំនាញ«ទំនាក់ទំនងអន្តរជាតិ និង នយោបាយ»ពីអូស្ត្រាលីនៅពេលនេះ យុវតី ហ៊ុន ជាតិវរលក្ខណ៏ ទទួលបានសារអបអរសាទរពីក្រុមគ្រួសារ ហើយជាពិសេស ពីសម្តេច ហ៊ុន សែន ដែលជាជីតា។

សម្តេច ហ៊ុន សែន បានថ្លែងសារអបអរសាទរ យុវតី ហ៊ុន ជាតិវរលក្ខណ៏ អមជាមួយខ្លឹមសារយ៉ាងខ្លីថា "ជាឈាមរបស់ត្រកូលហ៊ុន ចាប់ពីពេលនេះទៅត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យទទួលបានថ្នាក់បរិញ្ញាបត្រយ៉ាងតិច"។

យុវតី ហ៊ុន ជាតិវរលក្ខណ៏ គឺជាអតីតសិស្សនៅសាលាបញ្ញាសាស្ត្រអន្តរជាតិ ដោយបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៧ ហើយមានឱកាសមកសិក្សានៅសាកលវិទ្យាល័យ Deakin University ប្រទេសអូស្ត្រាលី។បើទោះបីពិភពលោកជួបនូវវិបត្តិជំងឺរាតត្បាតកូវីដ-១៩ក្តី តែការសិក្សារបស់យុវតីរូបនេះនៅតែខិតខំបន្ត និង រហូតទទួលបានជោគជ័យនៅពេលនេះ។

យោងតាមប្រភពពីក្រុមគ្រួសារ ក្រោយបញ្ចប់បរិញ្ញាបត្រ យុវតី ហ៊ុន ជាតិវរលក្ខណ៏ មានបំណងបន្តការសិក្សាថ្នាក់បណ្ឌិតក្រៅប្រទេសថែមទៀត ដើម្បីនាំយកចំណេះជំនាញដែលទទួលបានពីបរទេសមកចូលរួមអភិវឌ្ឍសង្គមជាតិសម្រាប់ថ្ងៃអនាគត ដោយគោរពតាមអនុសាសន៍របស់សម្តេចជាជីតា ត្រកូល ហ៊ុន ត្រូវតែខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមបំពេញការងារជូនប្រទេសជាតិកម្ពុជា និង ប្រជាជន៕





ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង