Cc times  web banner kh

ត្រាំប្រកាសចង់កាន់កាប់តំបន់ហ្គាហ្សា និងប្រាប់ឲ្យពលរដ្ឋប៉ាឡេស្ទីនចាកចេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ប្រធានាធិបតីដូណាល់ត្រាំ នៅល្ងាចថ្ងៃអង្គារបានប្រកាសទៅប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកថាលោកនឹងកាន់កាប់តំបន់ហ្គាហ្សាហើយពលរដ្ឋប៉ាឡេស្ទីនគួរតែចាកចេញពីតំបន់ហ្គាហ្សា។ លោក ត្រាំ បានបញ្ជាក់ទៀតថាប្រជាជនប៉ាឡេស្ទីនទាំងអស់ដែលកំពុងរស់នៅក្នុងតំបន់ហ្គាហ្សាប្រហែល ២ លាននាក់គួរតែចាកចេញ។ ការប្រកាសរបស់លោកដូណាល់ត្រាំធ្វើឡើងក្នុងជំនួបជួបជជែកជាមួយនិងប្រធានាធិបតីអ៊ីស្រាអែលក្នុងទឹកដីសហរដ្ឋអាម៉េរិកជុំវិញនៃសង្រ្គាមអ៊ីស្រាអែល ដែលចាប់ផ្ទុះឡើងតាំងពីដើមខែតុលាឆ្នាំ ២០២៤។

ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកដូណាល់ត្រាំបានអះអាងថាហ្កាហ្សាត្រូវបានកាត់ផ្តាច់កំឡុងសង្គ្រាមជាមួយអ៊ីស្រាអែលដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ មកម្លេះ ហើយប្រសិនបើលោកកាន់កាប់និងគ្រប់គ្រងនៅតំបន់នោះ លោកនឹងពាំនាំយកសន្តិភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោក Netanyahu ទៅកាន់សហរដ្ឋអាម៉េរិក ធ្វើឡើងស្របពេលដែលការចរចារអាម៉េរិក អ៊ីស្រាអែល និងអារ៉ាប់ ចាប់ផ្តើមកិច្ចពិភាក្សាជុំវិញដំណាក់កាលទីពីរនៃផែនការបទឈប់បាញ់ក្នុងតំបន់ហ្គាហ្សា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង