681 ezgif.com resize
Swift cc time

ករណីឆេះក្លិប«មីតណាយព្រីមៀរ»បណ្ដាលឲ្យ ៤នាក់ស្លាប់ និងរបួស៦នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ករណីឆេះក្លិប មីតណាយព្រីមៀរ ជិតស្តុបឫស្សីផ្អែម ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បណ្តាលឱ្យជនរងគ្រោះ ៤នាក់ស្លាប់ និងរងរបួស ៦នាក់។ ចំពោះ មូលហេតុអគ្គិភ័យសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស៊ើបអង្កេត។

យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា «ព័ត៌មានបឋម ហេតុការណ៍គ្រោះអគ្គិភ័យ នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្លិប មីត ណាយ ព្រីមៀរ ជិតស្តុបឫស្សីផ្អែម ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ បណ្តាលឱ្យជនរងគ្រោះ៤នាក់ ស្លាប់ និងរងរបួស ៦នាក់។ អគ្គិភ័យនេះ រហូតដល់វេលាម៉ោង ១១និង៤៦នាទី ថ្ងៃខែឆ្នាំដដែល ក្រុមសង្គ្រោះអគ្គិភ័យ បានគ្រប់គ្រងស្ថានការណ៍នោះហើយ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបន្ថែមថា មូលហេតុអគ្គិភ័យសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស៊ើបអង្កេត»៕


Khcct banner

អត្ថបទទាក់ទង