Cc times  web banner kh

«​ជន​អន្តោប្រវេស​ន៍»កម្ពុជាជិត២ពាន់នាក់ប្រឈមបញ្ជូនមកកម្ពុជាវិញខណៈកម្ពុជា​​បង្ហាញការតាំងចិត្តទទួលយក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ចេញ​ពីអាម៉េរិក។រូបភាព៖ FOX NEWS

អាម៉េរិក៖ សហរដ្ឋអាម៉េរិកក្រោមការដឹកនាំដោយលោក ដូណាល់ ត្រាំ ​(Donald Trump) បានប្រកាសបណ្តេញ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ចេញ​ពីអាម៉េរិកប្រមាណ ១​លាន​៤​សែន​នាក់ ​ទៅ​ប្រទេស​កំណើត​វិញ​។ក្នុងចំណោមជាង១លាននាក់នោះ ក៏មានប្រជាពលរដ្ឋកម្ពុជាប្រមាណជិត២ពាន់នាក់។អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មិនទាន់ទទួលបានការជូនដំណឹងផ្លូវការពីភាគីអាម៉េរិកនៅឡើយទេ ហើយបានកម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការទទួល​យក​ប្រជា​ពលរដ្ឋ​ខ្មែរ​មក​រស់​នៅប្រទេស​កំណើត​វិញ​។

ក្នុងបទសម្ភាសន៍ជា ស៊ីស៊ីថាមស៍ លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និង អាម៉េរិក មានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលរដ្ឋខ្មែរពីអាម៉េរិកមកកម្ពុជា បានចាប់ផ្តើមនៅឆ្នាំ ២០០២ ហើយបន្ទាប់ពីការចុះហត្ថលេខារវាងប្រទេសទាំងពីរលើកិច្ចព្រមព្រៀង ស្តីពីមាតុភូមិនិវត្តន៍របស់ពលរដ្ឋកម្ពុជា។ 

បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានពង្រឹងបន្ថែមដោយការចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់ ក្នុងខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ ហើយត្រូវបានដំណើរការ ដោយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសទាំងពីរក្រោមទិដ្ឋភាព២ ៖ ទី១ គឺដំណើរការបញ្ជូន និង ទទួលយកពលរដ្ឋខ្មែរពីអាម៉េរិកមកកម្ពុជា និង ទី២ គឺការធ្វើសមាហរណកម្មពលរដ្ឋខ្មែរដែលត្រូវបានបញ្ជូនមកវិញ ទៅក្នុងសហគមន៍ខ្មែរ។

លោក ជុំ សុន្ទរី ថ្លែងថា ដំណើរការកិច្ចសហប្រតិបត្តិការខាងលើនេះ ត្រូវបានអាជ្ញាធររបស់ប្រទសទាំងពីរវាយតំលៃថា បានប្រព្រឹត្តទៅដោយរលូន មិនមានការប្រឈមនឹងបញ្ហាអ្វីដែលមិនអាចដោះស្រាយបាននោះឡើយ។ទាក់ទងនឹងបច្ចុប្បន្ននេះ ក្រសួងការបរទេស មិនទាន់ទទួលបានការជូនព័ត៌មានផ្លូវការណាមួយពីភាគីអាម៉េរិក ទន្ទឹមនឹងនេះកម្ពុជាក៏បានបង្ហាញនូវការតាំងចិត្ត និងឆន្ទះបន្តកិច្ចសហប្រតិបត្តិការ នេះដោយអិតមានងាករេឡើយ ។

យោងតាមការចុះផ្សាយពីអគ្គនាយករដ្ឋានអន្តោប្រវេសន៍អាម៉េរិក ICE អាម៉េរិកត្រៀមបណ្តេញជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ចេញ​ពីអាម៉េរិកប្រមាណ ​១​លាន​៤​សែន​នាក់ ​ទៅ​ប្រទេស​កំណើត​វិញ​។ នៅ​ក្នុង​ចំណោម​មនុស្ស​ជាង​១លាន​នាក់​នោះ មាន​ជនជាតិ​ខ្មែរ​ប្រមាណ ​១ ​៧៤៧​នាក់ ហើយ​ប្រទេស​ជិត​ខាង​កម្ពុជា ​ដូច​ជា​ឡាវ មាន​ប្រមាណ​ ៤ ៨៥០​នាក់ ថៃប្រមាណ ៦១៩​នាក់ និងវៀត​ណាម​ប្រមាណ​ ៨ ៦៧៥​នាក់​៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង