Cc times  web banner kh

Chatbot «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» ផ្តល់មេរៀនស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ នាយកដ្ឋានបរិវត្តកម្មឌីជីថល បង្កើតប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ (Chatbot) «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» ដើម្បីលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាឌីជីថល តាមរយៈការផ្តល់ជូននូវមេរៀនស្តីពី «អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន» ក្នុងទម្រង់ជា ឯកសារ វីដេអូ រូបភាព សំណួរចម្លើយ និងព័ត៌មានសំខាន់ៗ។

បើតាមគេហទំព័រហ្វេសប៊ុកនៃក្រសួងអប់រំ បានឱ្យដឹងថា ប្រព័ន្ធ «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» ជាប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិ(Chatbot) ដើម្បីស្វែងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដែលត្រូវបានអភិវឌ្ឍឡើងដើម្បី៖

(១) លើកកម្ពស់កម្មវិធីស្វ័យសិក្សា តាមរយៈការផ្តល់ជូននូវមេរៀន ឯកសារ វីដេអូ រូបភាព សំណួរចម្លើយ និងព័ត៌មានសំខាន់ជុំវិញចំណេះដឹងស្ដីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

(២) លើកកម្ពស់កម្មវិធីអប់រំបែបឌីជីថល បង្កើនភាពងាយស្រួលដល់ការសិក្សាស្រាវជ្រាវ ដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងមានភាពបត់បែន។

(៣) កសាងជំនាញភាពជាពលរដ្ឋឌីជីថល អភិវឌ្ឍការគិតបែបត្រិះរិះពិចារណា ការវាយតម្លៃ និងទប់ស្កាត់ការបោកបញ្ឆោតដោយសារព័ត៌មានមិនពិត។

(៤) ជំនួយគ្រូបង្រៀន លើកកម្ពស់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សា ប្រកបដោយប្រសិទ្ធភាព វាស់ស្ទង់កម្រិតនៃការចេះដឹង និងបំណិនផ្នែកអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។

សម្រាប់អ្នកដែលមានបំណងក្នុងការសិក្សាពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន អាចប្រើប្រាស់ Chatbot តាមរយៈតំណភ្ជាប់ (t.me/MILSelfLearningBot) ដោយគ្រាន់តែធ្វើតាមការណែនាំដែលបានបង្ហាញក្រោយចុចតំណភ្ជាប់រួចរាល់។

គួរបញ្ជាក់ផងដែរថា Chatbot នេះ ត្រូវបានអភិវឌ្ឍឡើង ដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ ក្រោមការគាំទ្រដោយអង្គការ DW Akademie ជាមជ្ឈមណ្ឌល Deutsche Welle សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បណ្តុះបណ្តាលសារព័ត៌មាន និងការផ្ទេរចំណេះដឹង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង