Cc times  web banner kh

អាហារូបករណ៍សិក្សានៅ «​ប្រទេសនូ​វែលសេឡង់» ឆ្នាំសិក្សា២០២៦ បើកទទួលពាក្យដល់ថ្ងៃ២៨កុម្ភៈ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ​៖ អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត សិក្សានៅ​ប្រទេសនូ​វែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៦ បើកទទួលពាក្យដល់ថ្ងៃទី ២៨ កុម្ភៈ ២០២៥។

បើតាមគេហទំព័រហ្វេសប៊ុកនៃ New Zealand Scholarships - Cambodia បានឱ្យដឹងថា អាហារូបករណ៍សិក្សានៅ​ប្រទេសនូ​វែលសេឡង់ ត្រូវបានផ្តល់ជូនសម្រាប់សិស្សនិស្សិសញ្ជាតិខ្មែរ ដែលមានអាយុក្រោម ៣៩ឆ្នាំ ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសកម្ពុជាដែលមានបទពិសោធន៍ការងារយ៉ាងហោចណាស់ចន្លោះ ១ ឆ្នាំទៅ ២ ឆ្នាំ។

អាហារូបករណ៍នេះផ្តល់ជូនសិក្សាថ្នាក់ឧត្តមសិក្សាពីរកម្រិតគឺ អនុបណ្ឌិត និងបណ្ឌិត។ សម្រាប់ថ្នាក់អនុបណ្ឌិត តម្រូវឱ្យសិស្សមានសញ្ញាបត្របញ្ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានភ្ជាប់ជាមួយនឹងប្រតិបត្តិពិន្ទុពេញលេញ ចំនែកឯងថ្នាក់បណ្ឌិតតម្រូវឱ្យសិស្សបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត។

មុខជំនាញដែលអាចដាក់អាហារូបករណ៍មានវិស័យធំៗចំនួន៦ គឺ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន , ថាមពលកកើតឡើងវិញ, ការគ្រប់គ្រងគ្រោះមហន្តរាយ, សុវិត្ថភាពអាហារ និងកសិកម្ម, អភិបាលកិច្ចល្អ និងការអប់រំ។ ដើម្បីអាចដាក់ពាក្យបាន សិស្សអាចចូលទៅកាន់តំណភ្ជាប់ www.nzscholarships.govt.nz/apply-online  ដាក់ពាក្យឱ្យបានមុនថ្ងៃទី ២៨ កុម្ភៈ ២០២៥។

គួរបញ្ជាក់ផងដែរថា អាហារូបករណ៍នេះផ្តល់ជូនចំពោះសិស្សដែលមានឆន្ទៈចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឬ សង្គម ក្រោយបញ្ចប់ការសិក្សា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង