Cc times  web banner kh

សិស្សមកពីសាលារដ្ឋ និងឯកជន ៧២៥ នាក់ ចូលរួម «ប្រកួតគណិតវិទ្យា CIMO»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សិស្សានុសិស្សអាយុចាប់ពី ១២-១៩ ឆ្នាំ កាលពីថ្ងៃទី ២៦ មករា ២០២៥ ដែលមកពីកម្រិតថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យផ្សេងៗគ្នាទាំងរដ្ឋ និងឯកជន បានប្រឡងគណិតវិទ្យា CIMO។

ប្រភពរូបភាព៖ CIMO Cambodia 

បើតាម CIMO Cambodia បានឱ្យដឹងថា ការប្រកួតនេះត្រូវបានបែងចែកជា៣កម្រិត ដែលក្នុងនោះមាន ទី១ គឺ «កម្រិតម្លិះ» សម្រាប់សិស្សដែលមានអាយុចន្លោះថ្នាក់ទី ៧ និងទី៨ ទី២ «កម្រិតចំប៉ី» ដែលស្ថិតក្នុងថ្នាក់ទី ៩ និងទី១០ ចំណែកឯទី៣គឺ «កម្រិតរំដួល» ដែចន្លោះថ្នាក់ទី១១ និងទី១២។ ជាសរុបមានអ្នកដាក់ពាក្យចូលរួមប្រកួតចំនួន៧២៥រូប ដែលមានអាយុចន្លោះ ១២ ដល់ ១៩ ឆ្នាំ ដែលកំពុងសិក្សានៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យផ្សេងៗគ្នាទាំងរដ្ឋ និងឯកជន។

ប្រភពរូបភាព៖ CIMO Cambodia 

ការប្រកួតនេះត្រូវបានប្រព្រឹត្តឡើងដោយមានវិញ្ញាសាជាសំណួរសរសេរ និងសំណួរពហុជ្រើសរើស ដែលក្នុងនោះក្តោបនូវប្រធានបទដូចជា វិភាគបន្សំ ធរណីមាត្រ ពីជគណិត និងទ្រឹស្តីបទលេខ។ ការប្រកួតនេះត្រូវបានប្រព្រឹត្តទៅនាពេលព្រឹកនៅថ្ងៃទី ២៦ មករា ២០២៥ ​នៅទីតាំង សាលាអន្តរជាតិផារ៉ាហ្គន និងប្រកាសលទ្ធផលនាពេលរសៀល​នៅថ្ងៃដដែលនៅទីតាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។​

ប្រភពរូបភាព៖ CIMO Cambodia 

CIMO Cambodia បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការប្រកួតនេះមានការផ្តល់ពិន្ទុដូចតទៅ អ្នកដែលធ្វើបានល្អដែលមានពិន្ទុខ្ពស់បំផុតនឹងទទួលបានពានរង្វាន់តាមកម្រិតរបស់ខ្លួន។ ដើម្បីជាការលើកទឹកចិត្តសម្រាប់សិស្សដែលធ្វើបានល្អទៅតាមផ្នែកណាមួយនៃគណិតវិទ្យា ក្រុមការងារថែមទាំងមានការផ្តល់មេដាយសម្រាប់ប្រធានបទនីមួយដែលក្នុងនោះមាន វិភាគបន្សំ ធរណីមាត្រ ពីជគណិត និងទ្រឹស្តីបទលេខ។

ប្រភពរូបភាព៖ CIMO Cambodia 

អ្វីដែលពិសេសជាងនេះទៅទៀត CIMO Cambodia ថែមទាំងមានការផ្តល់ជាមេដាយសម្រាប់សិស្សានុសិស្សដែលបានចូលរួមប្រកួតទៅតាមប្រភេទកម្រិតពិន្ទុរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ផងដែរថា CIMO Cambodia ជាកម្មវិធីប្រឡងគណិតវិទ្យាមួយដែលត្រូវបានបង្កើតឡើងដោយយុវជនខ្មែរ ដែលមានគោលបំណងផ្តល់ឱកាសសម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋាននិងស្ថានភាពសេដ្ឋកិច្ចសង្គមអាចបញ្ចេញសមត្ថភាព ព្រមទាំងរក្សាបាននូវស្តង់ដារខ្ពស់ និងផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតដល់អ្នកចូលរួម៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង