Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួង​អប់រំ ​ប្រកាស​រៀបចំ​ការ​ប្រឡង«​ជ្រើស​រើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស»ឡើងវិញ ក្រោយទទួលរងប្រតិកម្មពីមហាជន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ នាពេលព្រឹកថ្ងៃទី ០៣ កុម្ភៈ ២០២៥ ​ប្រកាស​រៀបចំ​ការ​ប្រឡង«​ជ្រើស​រើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស»ឡើងវិញ ក្រោយទទួលរងប្រតិកម្មពីមហាជនបន្ទាប់ពីការប្រកាសផ្អាកការប្រឡងកាលពីថ្ងៃទី ២៧ មករា កន្លងផុតទៅ។

បើតាមគេហទំព័រនៃក្រសួងអប់រំ នាពេលព្រឹក ថ្ងៃទី ០៣ កុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងអប់រំនឹងបន្តការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ លើមុខវិជ្ជាទាំង៣គឺ អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា ២០២៣-២០២៤។ 

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៧ មករា កន្លងផុតទៅ ក្រសួងអប់រំ បានចេញសេចក្តីជូនដំណឹងពីការផ្អាកប្រឡង សិស្សពូកែថ្នាក៉ជាតិ ដែលបានធ្វើឱ្យសាធារណជនជាច្រើនបានបង្ហាញការសោកស្តាយ ព្រមទាំងការបង្ហាញអារម្មណ៍សោកសៅនៃសិស្សានុសិស្សដែលបានត្រៀមប្រឡងជាយូរឆ្នាំណាស់មកហើយលើបណ្តាញសង្គមផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង