ព្រះសីហនុ៖ នាវាចម្បាំងកងទ័ពជើងទឹកប្រទេសកាណាដា ចំនួន ១គ្រឿង និងចូលចតនៅកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ រយៈពេល ៤ថ្ងៃ (ចាប់ពីថ្ងៃទី ៣១-០៣ ខែកុម្ភៈ ឆ្នាំ២០២៥) ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពជើងទឹក ប្រទេសទាំងពីរ ក្នុងនោះក៏មានការប្រកួតកីឡាបាល់ទាត់ បាល់ទះជាមិត្តភាព។
លោកវេជ្ជបណ្ឌិត និងគ្រូពេទ្យមកពិនិត្យមជ្ឈមណ្ឌលវិជ្ជសាស្ត្រនៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ផ្តោតលើជំនាញការុករកស្វែងរក និងសង្គ្រោះ។ ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងដែរថា នាវា ចម្បាំងនេះដឹកនាំដោយមេបញ្ជាការឈ្មោះ Adriano Lozer និងមានចំនួននាវិក ២៥៥ នាក់។
លក្ខណៈបច្ចេកទេសនាវា នាវាឈ្មោះ HMCS OTTAWA – FFH 34 (Frigate. Helicopter)មានបណ្ដោយ 134.7 មនិងទទឹង ១៦.៥ ម,មានជម្រៅទឹក ៧.៥ ម ទម្ងន់ផ្ទុក ៥១០០ តោន,ល្បឿន ៣០ knotsមានឧទ្ធម្ភាគចក្រ CH-148 Cyclone ១គ្រឿង៕