Cctime 6monthsfree desktop
Cc times  web banner kh (2)

ស្ត្រីភ្នាក់ងារទេសចរម្នាក់មាន«បញ្ហាសុខភាព»តែត្រូវអ្នកលេងបណ្តាញសង្គមថតបង្ហោះបង្ខូចកិត្តិយស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ ស្ត្រីជាភ្នាក់ងារទេសចរម្នាក់ មានបញ្ហាសុខភាព(ចុកពោះ) និង. បានអង្គុយឱបពោះ ត្រូវបានអ្នកលេងបណ្តាញសង្គមលូចថតបង្ហោះអមជាមួយការអធិប្យាយចោទប្រកាន់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ភ្នាក់ងារទេសចរ។នេះបើយោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ត្រីដែលជាភ្នាក់ងារទេសចរមានបញ្ហាសុខភាពក្នុងពេលបំពេញការងារ គឺនៅទីតាំងចំណុចជណ្តើរឡើង-ចុះទស្សនាប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។ ឯរូបភាពឈរតម្រង់ជួររបស់ភ្ញៀវទេសចរ គឺដើម្បីរង់ចាំឡើងទស្សនាប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ព្រោះភ្ញៀវទេសចរត្រូវឡើង-ចុះតាមចំនួនកំណត់ និង ជាផ្នែកមួយក្នុងការចៀសវាងផលប៉ះពាល់ដល់ប្រាសាទ និងធានាសុវត្ថិភាពដល់ភ្ញៀវទេសចរផ្ទាល់។

បើតាមសេចក្តីប្រកាស ស្របពេលជាមួយគ្នានោះ ស្ត្រីជាភ្នាក់ងារទេសចរម្នាក់ មានបញ្ហាសុខភាព(ចុកពោះ)បានអង្គុយឱបពោះ និង ទ្រេតក្បាលលើរនាំង។ ក្រៅពីភ្នាក់ងារទេសចរ មានបញ្ហាសុខភាពខាងលើ ក៏មានភ្នាក់ងារទេសចរចំនួនពីររូបផ្សេងទៀតនៅទីនោះបានបំពេញការងារ និង សម្របសម្រួលការឡើង-ចុះជណ្តើជូនភ្ញៀវទេសចរជាធម្មតា។ចំណែកស្ត្រីមានបញ្ហាសុខភាពអាជ្ញាធរជាតិអប្សរា អនុញ្ញាតច្បាប់ឈប់សម្រាក ដើម្បីថែរក្សាសុខភាព ក៏ដូចជាចៀសវាងការបង្ករូបភាពមិនល្អណាមួយដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ទាក់ទងការថតវីដេអូបង្ហោះអមជាមួយការអធិប្យាយ អាជ្ញាធរជាតិអប្សរា មានការសោកស្តាយ ព្រោះវាពុំមានចរិកលក្ខណៈរិះគន់កែលម្អនោះទេ និង បានបង្កការយល់ច្រឡំដល់មជ្ឈដ្ឋានទូទៅ ជាពិសេស ប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្រ្តី ដែលបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង